មិនធម្មតាមែន! ចិនសាងសង់ទឹកធ្លាក់សិប្បនិម្មិត ពីលើអគារកម្ពស់កប់ពពក
- 2018-07-25 01:54:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាមែន! ចិនសាងសង់ទឹកធ្លាក់សិប្បនិម្មិត ពីលើអគារកម្ពស់កប់ពពក
ចន្លោះមិនឃើញ
ក្រុមហ៊ុនសំណង់មួយមានឈ្មោះថា Guizhou Ludiya Property Management ដែលស្ថិតនៅក្នុងទីក្រុង Guiyang ខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន បានសាងសង់ទឹកធ្លាក់សិប្បនិម្មិតមួយ ចេញពីអគារកម្ពស់កប់ពពក ដែលមើលទៅពិតជាអស្ចារ្យមែនទែន។
ដើម្បីបង្កើតឲ្យបានទឹកធ្លាក់ពីលើអគារកម្ពស់ជាង១០០ម៉ែត្រនោះ គេបានប្រើប្រាស់ទុយយ៉ូទឹកដ៏ធំចំនួន៤ ដើម្បីបូមទឹកពីខាងក្រោម និងបង្ហូរទឹកចុះទៅវិញ។
ការសាងសង់មួយនេះ បានប្រឈមនឹងឧបសគ្គផ្នែកវិស្វកម្មយ៉ាងខ្លាំងក្នុងអំឡុងពេលសាងសង់ ដោយសារតែតម្លៃអគ្គិសនី ដែលគេជឿថា ត្រូវចំណាយជាង១០០ដុល្លារក្នុងមួយម៉ោង។ ទោះបីជាយ៉ាងណា ទឹកធ្លាក់នេះត្រូវបានប្រើសម្រាប់តែឱកាសពិសេសប៉ុណ្ណោះ៕
ចង់ដឹងយ៉ាងណា សូមទស្សនាទិដ្ឋភាពទឹកធ្លាក់សិប្បនិម្មិតនោះទាំងអស់គ្នា៖
ចុចអាន៖