មានដឹងអត់? កាតATM ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៥ អាចដកនៅទូតែ១ទូទាំងប្រទេស

  • 2018-07-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ដាក់​ចេញ​គម្រោង​បង្កើត​ប្រព័ន្ធ​ ATM ​តែមួយ​ ដោយ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​ចូល​ជា​សមាជិក​ ហៅថា​ ប្រព័ន្ធ​ Central Shared Switch (CSS)។

បច្ចុប្បន្ន​ គម្រោង​នេះ ​មាន​ធនាគារ ​និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៥ ​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​កាល​ពីថ្មីនេះ​ ដូច​ជា​ ធនាគារ ​អេស៊ីលីដា​ ធនាគារ​ស្ថាបនា​ ធនាគារ​ប្រៃសណីយ៍​ មីក្រូហិរញ្ញវត្ថុ​ប្រាក់សាក់​ និង​មីក្រូហិរញ្ញវត្ថុ​អម្រឹត។​​​

រូបតំណាង

​ប្រព័ន្ធថ្មី​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ រហ័ស​ ប្រសិទ្ធភាព​ សុវត្ថិភាព​ និង​ជឿ​ទុកចិត្ត​បាន​ អ្វី​ដែល​ពិសេស​នោះ​គឺ អ្នក​មាន​កាត​ ATM អាច​ដក​​ប្រាក់(រៀល និង​ដុល្លារ) ​តាម​ទូរ​ម៉ាស៊ីន​ ATMទូទាំង​ប្រទេស​ និង​ប្រើ​ម៉ាស៊ីន​ឆូត​កាត (POS) របស់​គ្រឹះស្ថាន​ណា​មួយ​នៅ​តាម​បណ្ដា​ហាង​ទំនិញ​ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​នានា។

រូបតំណាង

គួរ​បញ្ជាក់​ថា​ តាម​សេចក្ដី​ជូន​ដំណឹង​របស់​ធនាគារ ​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ខាងលើ ​ត្រូវ​គិត​ថ្លៃ​សេវា​ពី​អតិថិជន​ចំនួន​ ១ ៨០០រៀល នៃ​ការប្រតិបត្តិការម្ដង​។

យ៉ាង​ណា​មិញ​ ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​បន្ត​ប្រមែ​ប្រមូល​​គ្រឹះ​ស្ថាន​​ធនាគារ និង​មីក្រូហិរញ្ញ​វត្ថុផ្សេង​ទៀត​ ចូល​ជា​សមាជិក​នៃ​ប្រព័ន្ធ​ ​ (CSS) បន្ថែម​ទៀត​៕​​​​​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត