Mkhitaryan ញញឹម​ស្រស់​ក្រោយ​ចេញ​ពី​បិសាច​ក្រហម

  • 2018-07-26 12:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan កំពុង​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​ឲ្យ Arsenal ដោយ​សារ​ក្លឹប​លេង​បាល់​"ទម្រង់​ប្រយុទ្ធ"។

ប្រភព៖ Twitter ផ្លូវការ Mkhitaryan

Mkhitaryan បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សិង្ហបុរី​ថា៖ "Arsenal តែង​តែ​លេង​បាល់​ទម្រង់​ប្រយុទ្ធ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់ Jose Mourinho ក្លឹប​ Manchester United លេង​បាល់​ទម្រង់​ផ្សេង។ ខ្ញុំ​និយាយ​នេះ មិន​មែន​ក្នុង​ន័យ​បន្ទោស​ ឬ​រិះគន់​នរណា​នោះ​ទេ។ ក្លឹប​ទាំង​ពីរ​គ្រាន់​តែ​មាន​ទស្សនវិជ្ជា​ក្នុង​ការ​លេង​បាល់​ខុស​គ្នា​តែ​ប៉ុណ្ណោះ"។

ទោះ​ជា​យ៉ាង​ណា អតីត​កីឡាករ​បិសាច​ក្រហម​បាន​បន្ត៖ "ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​ឲ្យ Arsenal ជា​ជាង​ឲ្យ Manchester United”។

សូម​បញ្ជាក់​ផង​ដែរ​ថា Mkhitaryan បាន​ចូល​រួម​ជាមួយ Manchester United ពី Borussia Dortmund កាល​ពី​ឆ្នាំ ២០១៦។ ទោះ​ជា​យ៉ាង​ណា​លេង​ឲ្យ​បិសាច​ក្រហម​បាន​តែ​មួយ​រដូវ​កាល​កន្លះ កាលពីខែមករា ឆ្នាំ​នេះ កីឡាករ​បាន​ចាក​ចេញ​ទៅ Arsenal ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បើកផ្លូវឲ្យ​ខ្សែ​ប្រយុទ្ធ Alexis Sanchez ផ្ទេរ​ទៅ​ក្លឹប Manchester United វិញ៕

ប្រភព៖ Four Four Two | Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី