ធ្លាយ​ដំណឹង Note 9 អាច​ថត​វីដេអូ Slow-motion ខ្លាំង​ជាង S9 ពីរ​ដង(វីដេអូ)

  • 2018-07-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា Galaxy Note 9 ដែល​ក្រុមហ៊ុន Samsung គ្រោង​នឹង​បញ្ចេញ​នោះ មាន​សមត្ថភាព​អាច​ថត​វីដេអូ​បែប Slow-Motion បាន ៩៦០fps ក្នុង​រយៈពេល ០.៤ វិនាទី។

រូបតំណាងកាមេរ៉ា S9 និង S9+

ចំណុច​ដ៏​លេច​ធ្លោ​នេះ បើ​ធៀប​ជាមួយ​សិស្ស​ច្បង Galaxy S9 គឺ​ខុស​គ្នា ២ ដង។ Galaxy S9 អាច​ថត​វីដេអូ​បែប Slow-Motion បាន ៩៦០fps ក្នុង​រយៈពេល ០.២ វិនាទី​ប៉ុណ្ណោះ។ ទោះ​ជា​មិន​ទាន់​ប្រកាស​ផ្លូវការ យ៉ាងណា​ព័ត៌មាន​រសើប​នេះ អាច​ជា​តម្រុយ​មួយ​សម្រាប់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ផ្លូវ​កំពូល​ស្មាតហ្វូន​ត្រកូល Note។

រូបភាព Render ផ្លូវការនៃ Galaxy Note9

ជាមួយ​នឹង​ការ​បន្ថែម​ចំណុច​ខ្លឹមៗ Note 9 អាច​នឹង​មាន​ថាមពល​ថ្ម​ធំ​រហូត​ដល់ ៤ ០០០ មីលីអំពែ ថែម​ទាំង​មាន​ប៊ិច S Pen ភ្ជាប់​ជាមួយ Bluetooth ទៀតផង។ ចំពោះ​ថ្ងៃ​ប្រកាស​ស្មាតហ្វូន​ថ្មី​ផ្លូវការ អំឡុង​នា​ថ្ងៃ​ទី ៩ ​សីហា​ខាង​មុខ​នេះ៕

វីដេអូ​បែប Slow-Motion លើ S9+

រូបភាព Render ផ្លូវការនៃ Galaxy Note9

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ រក្សា