ដំណឹងល្អ! ទឹកទន្លេសេកុងចាប់ផ្ដើមស្រកបណ្ដើរៗហើយ គិតត្រឹមថ្ងៃនេះ

  • 2018-07-28 06:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មក​ដល់​​ថ្ងៃ​ទី ២៨ ​កក្កដា​ ឆ្នាំ​ ២០១៨​នេះ​ ទឹក​ទន្លេ​សេកុង​នៅត្រង់​ចំណុច​ភូមិសេកុង​ ឃុំ​សេកុង​ ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង​ បាន​ស្រក​ចុះមក​នៅ​កម្ពស់ ១២,៥២ម៉ែត្រ។ ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់ថា​ ទឹក​សេកុង​នឹងស្រក​ជាបន្តបន្ទាប់ទៀត​ ហើយ​ប្រជាពលរដ្ឋ​ នឹង​ឆាប់​បាន​វិល​ត្រឡប់​ទៅ​កាន់ភូមិឋានវិញ។

គួររំឭក​ថា​ ការ​ហក់​ឡើង​នៃ​កម្រិត​កម្ពស់​ទឹកទន្លេសេកុង​នេះ គឺ​បណ្តាល​មកពី​ការ​បាក់​ទំនប់​វារី​អគ្គិសនី Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេស​ឡាវ កាលពី​យប់ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​២០១៨។ នេះបើតាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បញ្ជាក់​។

អត្ថបទ៖ ស៊ិន សាវ៉េត