Oppo F9 ជិត​ចេញហើយ សំខាន់​ចេះហែលទឹក និង​មាន​ស្នាម​ឆក​តូច​ជាង​មុន

  • 2018-07-31 03:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Oppo បាន​ចេញ​ផ្សាយ​ម៉ូឌែល Find X កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ជា​ស្មាតហ្វូន​មាន​តម្លៃ​ខ្ពស់​ហក់​ក្បែរ​ពាន់​ដុល្លារ។ ក្រឡេក​ទៅ​មើល​ F-series កំពុង​វិវត្ត​ខ្លាំង​លើ​មុខងារ Selfie ដោយ​តាំង​ពី​ជំនាន់ F5 បំពាក់​នូវ​ទំហំ 20MP ឡើង​ដល់ F7 មាន​ដល់ 25MP ដោយឡែក F9 ត្រៀម​បង្ហាញ​ខ្លួន​ខែ​សីហា ក៏​រំពឹង​នឹង​កាន់​តែ​អស្ចារ្យ​ជាមួយ​ការ​បន្ថែម​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ។

យោង​តាម Oppo Malaysia បាន​បង្ហោះ​ផ្ទាំង​រូបភាព​មួយ​​សន្លឹក ឲ្យ​ឈ្មោះ Oppo F9 បង្ហាញ​រូបរាង​ស្នាម​ឆក​អេក្រង់​តូច​ជាង​មុន ដែល​នឹង​អាច​មាន​មុខងារ​ការពារ​ទឹក​ស្តង់ដារ IP67 ពោល​ជា​លើក​ទី​មួយ​មិន​ធ្លាប់​មាន​លើ​ត្រកូល F កន្លង​មក។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​អាច​នឹង​បន្ត​ប្រើ​ដូច F7 ប៉ុន្តែ​រូបរាង​អាច​មាន​ការ​ផ្លាស់ប្ដូរ ដោយ​ស្រដៀង​នឹង​ម៉ូឌែល Essential PH-1។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា