ម្ចាស់ផលិត​គ្រឿងសង្ហារិមពីផ្ដៅ៖ "សិប្បកម្ម ឬ​ សហគ្រាសដែល្អ ត្រូវ​គិត​ពីធនធាន និង​បរិស្ថាន"

  • 2018-07-31 03:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សិប្បកម្ម ឬ​ សហគ្រាសដែល្អ ត្រូវ​គិត​ពីធនធាន និង​បរិស្ថាន"។ នេះជា​ការ​លើកឡើង​របស់ លោក រ័ត្ន រ៉ែម វ័យ៦៤ឆ្នាំ ជា​ប្រធាន​សហគមន៍​ផលិត​គ្រឿង​សង្ហារិម​ពី​ផ្តៅ នៅ​ភូមិ​ព្រែក​ត្នោត ឃុំព្រែក​ត្នោត ស្រុក​ទឹកឈូក ខេត្ត​កំពត។

លោកពន្យល់​ថា ប្រសិន​បើ​យើង​គិតតែ​ពីកាប់​​ដើមឈើ ឬ​ផ្ដៅ​មកធ្វើ​គ្រឿងសង្ហារិម​ ដោយ​មិន​ខ្វល់​អំពី​ការបាត់​បង់​ធនធាន​នោះទេ ថ្ងៃក្រោយ​គ្មាន​ផ្ដៅកាប់ និង​បាត់បង់​តុល្យភាព​អេកូធម្មជាតិ​ផងដែរ។ ម៉្លោះហើយ​សហគមន៍​បាន​គិត​គូ​អំពីបញ្ហា​នេះ បាន​បណ្ដុះ និង​ដាំផ្ដៅ​ឡើង​វិញ នៅលើដីសហគមន៍​ មិន​ឲ្យ​បាត់បង់​។

នៅមុន​​ចាប់ផ្ដើម​ប្រកប​របរ​​ធ្វើគ្រឿងសង្ហារិម​ពីផ្ដៅ លោក​ រ័ត្ន រ៉ែម គឺជា​អ្នក​នេសាទ​សមុទ្រ និង ជា​អ្នក​ដឹក​ត្រី​លក់​ម្នាក់។ លោក​បាន​ចូលរួម​នៅ​ក្នុង​សហគមន៍​នៅ​ឆ្នាំ ២០០២ និង​ចាប់​ផ្ដើម​ផលិត​គ្រឿង​សង្ហារិម​ពីផ្តៅ នៅ​ឆ្នាំ ២០០៧។

ចុចអាន៖ មកស្វែងយល់ពី​មុខរបរ​ផលិតគ្រឿង​សង្ហារិម​ធ្វើ​ពី​ផ្ដៅ របស់​អ្នក​ស្រុក​ឈូក ខេត្ត​កំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម
អត្ថបទថ្មី