តារា​បូលីវូដ​ Priyank Chopra នឹង​សម្ដែង​ជាមួយ​ Chris Pratt ក្នុង​រឿង "Cowboy Ninja Viking”

  • 2018-07-31 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រចាំ​បូលីវូដ​និង​ឈាន​ជើង​ប្រឡូក​ចូល​ក្នុង​ហូលីវូដ Priyanka Chopra កំពុង​តែ​ចរចា​ជាមួយ​ក្រុមហ៊ុន Universal ដើម្បី​ចូលរួម​សម្ដែង​ក្នុង​រឿង "Cowboy Ninja Viking” ជាមួយ​តារា​សម្ដែង​កំពុង​តែ​ល្បី​ឈ្មោះ​ Chris Pratt។

តារា​សម្ដែង Priyanka Chopra

តួអង្គ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​តួអង្គ​ដែល​មាន​ការ​ពេញ​និយម​ច្រើន​ក្នុង​ការ​ដណ្ដើម​គ្នា​ Audition ដើម្បី​សម្ដែង​។ Priyanka ត្រូវ​បាន​គេ​ជ្រើស​រើស​ដោយ​សារ​ ​នាង​មាន​ការ​សម្ដែង​ល្អ​ខ្លាំង​ជា​មួយ​តារា​សម្ដែង Chris Pratt។

ភាពយន្ត​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​រឿង​ប្រលោម​លោក​ពី​លោក A.J. Lieberman និង​អ្នក​គូស​រូប​តាម​កុំព្យូទ័រ (Illustrator) លោក Riley Rossmo។ លោក Dan Mazeau និង Ryan Engle ជា​អ្នក​កែ​សម្រួល​ខណៈ​ដែល Craig Mazin ជា​អ្នក​សរសេរ​ប៉ារ៉ូល​ជំហាន​ដំបូង​ ជាមួយ​នឹង​អ្នក​សរសេរ​ប៉ារ៉ូល​រឿង​ "Deadpool” គឺ Paul Wernick និង Everett David Reese។

តារា​សម្ដែង Chris Pratt

ភាពយន្ត​នេះ​និយាយ​អំពី​ឃាតក​ម្នាក់ ដែល​មាន​សមត្ថភាព​ពិសេស​គឺ អាច​ប្រើ​ប្រាស់​​ក្បាច់​និង​វិជ្ជា​ប្រយុទ្ធ​ដល់​ទៅ​៣​បែប​គឺ​ ជា​អ្នក​ចម្បាំង​ខោវប៊យ ជា​និនចា និង​ជា​អ្នក​ចម្បាំង​ Viking។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅ​សហរដ្ឋ​អាមេរិក៕

​​​

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ