ស្លេះ ស៊េន ​ត្រូវ​សម្រាក​ពី​៦​ទៅ​៨​សប្ដាហ៍ ​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2018-07-31 04:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប​បឹង​កេត ​កីឡាករ ស្លេះ សែន ​នឹង​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ពី​៦​ទៅ​៨​សប្ដាហ៍ ​ក្រោយ​ពី​រូបគេ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។

ស្លេះ សែន ពាក់អាវលេខ២

ខ្សែ​ការ​ពារ​ស្លាប​រូប​នេះ​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​​ព្រលប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ឯ​ស្រុកកំណើត​​ម្ដុំសាលាលេខ៥ ​ដែល​បណ្ដាល​ឲ្យ​រង​របួស​បែក​ក្បាល​​​ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​​នៅ​ឯ​ស្រុក​កំណើត​។ វត្តមាន​របស់​កីឡាករ​វ័យក្មេង​ម្នាក់​នេះ ​អាច​នឹង​បង្ក​ផល​ប៉ះ​ពាល់​ខ្លះ​ដែរ​សម្រាប់​ក្រុម​ទាំង​ពាន​រង្វាន់​លីគ និង Hun Sen Cup ​។ ស្រប​ពេល​ដែល​ក្លឹប​នេះ ​បច្ចុប្បន្ន គ្រូ​បង្វឹក​លោក ហៅ សុជាតិ ​ក៏​ជាប់​បម្រាម​១​ខែ​ផង​ដែរ ​ពី​ខាង​សហព័ន្ធ។

បឹង​កេត ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ណាហ្គាវើល ​នៅ​ថ្ងៃ​ស្អែក​នេះ ​នា​កីឡដ្ឋាន​ស្ដាត​ចាស់ ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ដោយ​ឡែក​នៅ​លីគ​កំពូល​កម្ពុជា​វិញ ​បឹង​កេត​ឈរ​នៅ​កំពូល​តារាង​ដដែល បើ​ទោះ​ជា​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​កាល​ពី​ប្រកួត​មុន​នេះ​ក៏​ដោយ៕

អត្ថបទ៖ មុន្នីរម្យ