ចង់​បាន​ទូរសព្ទ​ថ្មី​មែន! សាក​មើល​ប៉ុន្មាន​ម៉ូដែល​នេះ ចុះ​តម្លៃ​កប់​ក្ដោង

  • 2018-07-31 09:04:47
  • ចំនួនមតិ

ចន្លោះមិនឃើញ

  • Y3 2017 តម្លៃ ៨៩ដុល្លារ
  • Y3 2018 តម្លៃ ៩៩ដុល្លារ
  • Y5 Prime 2018 តម្លៃ ១២៩ដុល្លារ
  • Y6 Prime 2018 តម្លៃ ១៤៩ដុល្លារ
  • Y7 Pro 2018 តម្លៃ ១៨៩ដុល្លារ
  • Y9 2018 តម្លៃ ២២៩ដុល្លារ
  • Nova 2i តម្លៃ ២៦៩ដុល្លារ
  • Nova 3e តម្លៃ ២៩៩ដុល្លារ
  • T 3 (៧អ៊ីញ) 16GB តម្លៃ ១២៩ដុល្លារ

Smartphone និង Tablet ជាច្រើន​ម៉ូដែល​របស់​ក្រុមហ៊ុន Huawei កំពុង​តែ​លក់​បញ្ចុះ​តម្លៃ រួម​ជាមួយ​ការ​ថែម​កាដូ​ផ្សេងៗ ព្រម​ទាំង​មាន​ធានា ១ឆ្នាំ រាល់​ពេល​ទិញ​ទូរសព្ទ​ខាង​លើ​ផង​ដែរ។

លោក អែម យុទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ម៉ូដែល​ខាង​លើ សុទ្ធ​តែ​ជា​ទូរសព្ទ​ពេញ​និយម​នៅ​កម្ពុជា ជា​ពិសេស​គឺ Huawei Nova 2i ដែល​មាន​កាមេរ៉ា ៤ (មុខ២ ក្រោយ ២) និង Nova 3e មាន​រាង​ស្អាត ហើយ​មុខងារ​ពេញ​និយម​ដូចជា Face Unlock, Fingerprint ជាដើម។

Huawei ជា​ក្រុមហ៊ុន Smartphone ធំ​មួយ​លើ​ពិភព​លោក ដោយ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ លក់​ចេញ​បាន ១០០ លានគ្រឿង បើ​តាម​ក្រុមហ៊ុន Interbrand នៃក្រុមហ៊ុន​ចិន​ខាង​លើ មាន​អតិថិជន ២៥០ លាន​នាក់៕


អត្ថបទ៖ វិទូ