Logitech ជះ ១១៧ លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ប្រព័ន្ធ​សំឡេង​របស់​អាមេរិក

  • 2018-08-01 03:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រឹង​នូវ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ថត​សំឡេង​កម្រិត​ខ្ពស់ ក្រុមហ៊ុន Logitech បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន Blue Microphones ក្នុង​តម្លៃ ១១៧ លាន​ដុល្លារ។ ការ​សម្រុក​ដុតដៃដុតជើង​សហការ​ជាមួយ​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​សំឡេង ក្រៅ​ពី Logitech និង Logitech G ក្រុមហ៊ុន​យក្ស​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស្វីស​មួយ​នេះ ក៏​កាន់កាប់​លើ​ Astro Gaming, Jaybird និង Ultimate Ears ផង​ដែរ។

ថ្លែង​ជា​សាធារណៈ​ជុំវិញ​កិច្ចព្រមព្រៀង ក្រុមហ៊ុន​បញ្ជាក់​ថា៖ "Gamers ជា​ញឹកញយ​បាន​ប្រើប្រាស់​ Webcames ស្លាកយីហោ Logitech G របស់​យើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់ ខណៈ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ Video Call ទៅ​កាន់​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​ក៏​អរគុណ​ដល់​ផលិតផល Logitech ជា​រៀងរាល់​ថ្ងៃ យ៉ាងណាមិញ​ក្នុង​អាជីវកម្ម​សំឡេង ការ​ចូលរួម​ជាមួយ Blue និង​ឧបករណ៍​មីក្រូហ្វូន​របស់​ពួក​គេ​ក៏​នឹង​បង្កើត​ឲ្យ​ក្លាយ​ជា​ឱកាស​មួយ​ផ្សេង​ទៀត​ដ៏​អស្ចារ្យ"។

បញ្ជាក់​ថា Blue បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៥ ជា​ក្រុមហ៊ុន​លក់​ឧបករណ៍​មីក្រូហ្វូន​ថ្លៃ​ចន្លោះ ៦០ ដល់ ៤ ០០០ ដុល្លារ សម្រាប់​ធុន​ធ្ងន់​និង​មាន​ការ​ចូលរួម​ប្រើប្រាស់​ពី​សំណាក់​ក្រុម​តន្ត្រីករ អ្នក​ផ្សាយ​សំឡេង និង​មជ្ឈដ្ឋាន​អតិថិជន​ជា​ច្រើន​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា