លើកដំបូង ស្មាតហ្វូនធុនខ្ពស់ OnePlus ទាញទម្លាក់យីហោធំមួយបាន
- 2018-08-01 02:33:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកដំបូង ស្មាតហ្វូនធុនខ្ពស់ OnePlus ទាញទម្លាក់យីហោធំមួយបាន
ចន្លោះមិនឃើញ
យោងតាមទិន្នន័យស្រាវជ្រាវចេញពី Counterpoint Research បានបង្ហាញពីរបាយការណ៍លក់ចេញស្មាតហ្វូនធុនខ្ពស់នាត្រីមាសទី ២ ឆ្នាំ ២០១៨ ដោយ OnePlus ក្ដោបក្ដាប់បាន ៤០ ភាគរយ ប្រចាំទីផ្សារឥណ្ឌា ពោលគឺមានការកើនឡើងខ្ពស់ ៤៤៦ ភាគរយ ធៀបនឹងគូប្រជែង Apple/SAMSUNG បន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។
ភាពល្បីល្បាញនៃ OnePlus 6 ទទួលបាន ៣០ ភាគរយ បន្សំ OnePlus 5T ប្រមាណ ១០ ភាគរយ ខណៈ Samsung លក់ស្មាតហ្វូនធុនខ្ពស់សរុបបាន ៣៤ ភាគរយធ្លាក់ចុះ ២៥ ភាគរយធៀបនឹងឆ្នាំចាស់ មូលហេតុក៏ដោយសារវិបត្តិនៃការលក់ Galaxy S9 មិនទទួលបានលទ្ធផលល្អដូច S8 ឆ្នាំទៅ។
បញ្ជាក់ថាការវាយតម្លៃនេះ រាប់បញ្ចូលតែស្មាតហ្វូនតម្លៃ ៣០ ០០០ រូពី ឬលើសពី ៤៣៥ ដុល្លារ ឡើងទៅ ជារួមក្រុមហ៊ុនកំពូលទាំង ៣ មាន Samsung, OnePlus និង Apple ក្តោបក្តាប់បាន ៨៨ ភាគរយ ធ្លាក់ចុះពី ៩៥ ភាគរយធៀបនឹងត្រីមាសចាស់ ក្រោយមានការរំខានពីគូប្រជែង Huawei P20, VIVO X21, Nokia 8 Sirocco និង LG V30 Plus ជាដើម។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: