ចាញ់​ណាហ្គា​ ២-០​ បឹង​កេត​គិត​ថា ​ជើង​ទី​២​ពិបាក​ណាស់​ទោះ​មាន វឌ្ឍនាកា

  • 2018-08-02 03:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហៅ សុជាតិ គ្រូ​បង្វឹក​របស់​បឹង​កេត​នៅ​តែ​មិន​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ស្រង់​ដើម​​​​ ​​បើ​ទោះ​មាន​ ចាន់ វឌ្ឍនាកា ​សម្រាប់​​ជើង​ទី​២ Hun Sen Cup 2018 មក​ជួយ​ក្រុម​វិញ​ ក្រោយ​ចាញ់​ណាហ្គា​វើល​ម្សិល​មិញ ២-០ ​នៅ​ស្តាត​ចាស់។

លោក ហៅ សុជាតិ

​កាល​ពី​ម្សិល​មិញ​នេះ​​បឹង​កេត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​​តារា​ឆ្នើម ចាន់ វឌ្ឍនាកា និង​ខ្សែ​ការពារ​ស៊ុន សុវណ្ណ​រិទ្ធី ​​ចូល​លេង​ទេ។ ទាន់​ទង​​ចំណុច​នេះ​​លោក​ ហៅ សុជាតិ បាន​បញ្ជាក់​ថា ពួក​គេ​មាន​បញ្ហា​សុខភាព​​​ ទើប​មិន​អាច​ជួយ​ក្រុម​បាន។

​លោក​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ការ​ប៉ះ​គ្នា​នៅ​ជើង​ទី​២ លោក​មិន​មាន​សង្ឃឹម​​អាច​យក​ឈ្នះ​ណាហ្គាវើល​ច្រើន​គ្រាប់​វិញ​ឡើយ បើ​ទោះ​មាន​​អ្នក​ទាំង​ពីរ​ខាង​លើ​​ក៏​ដោយ ពី​ព្រោះ​ណាហ្គាវើល​ខ្លាំង ។ ម្យ៉ាង​ទៀត បឹង​កេត​ មិន​សម្បូរ​កីឡាករ​កម្ពុជា​ល្អ​ច្រើន ​ដូច​ណាហ្គាវើល​ទេ ពោល​គឺ​ក្លឹប​ប្រើ​កីឡាករ​យុវជន​ភាគ​ច្រើន ក្នុង​ការ​ប្រកួត​ Hun Sen Cup។

​សម្រាប់​ជើង​ទី​២រវាង​ក្រុម​ទាំង​ពីរ នឹង​ធ្វើ​ឡើង​នៅ​​ទីលាន​ស្តាត​ចាស់​ដដែល នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ ដែល​​កំណត់​ជា​ទឹក​ដី​របស់​បឹង​កេត​វិញ​ម្ដង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី