ប្ដូរ​ទីតាំង​ថ្មី វិទ្យាស្ថាន IT ស្តង់ដារ​អន្តរជាតិ​​នេះ​ ​ទំហំ​ក៏​ធំ ល្បឿន​អ៊ីនធឺណិត​​ក៏​កប់​ទៀត

  • 2018-08-02 08:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IT Academy STEP គឺជា​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ជំនាញ​ព័ត៌មាន​វិទ្យា​លំដាប់​អន្តរជាតិ ដែល​មាន​វត្ត​មាន​ក្នុង ១៧ ប្រទេស​ផ្សេង​គ្នា​​ទូទាំង​ពិភព​លោក។ វិទ្យាស្ថាន​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​អស់​រយៈ ពេល​៣​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​និស្សិត​កម្ពុជា។

ដោយសារ​ចំនួន​និស្សិត​កើន​ឡើង​ជា​បន្តបន្ទាប់ វិទ្យាស្ថាន​បាន​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនើប Pencil ដែល​មាន​​លក្ខណៈ​​ធំ​ទូលាយ​ជាង​មុន បំពាក់​បរិក្ខារ​កាន់តែ​ទំនើប ពិសេស​មាន​ការ​ផ្គត់​ផ្គង់​អ៊ីនធឺណិត​ល្បឿន​លឿន​ទាំងស្រុង​ពី​ក្រុម​ហ៊ុនEZECOM។

លោកស្រី Rodionova Nataly

លោកស្រី Rodionova Nataly ប្រធាន​គ្រប់​គ្រង​វិទ្យាស្ថាន IT Academy STEP ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយ​ថា ទីតាំង​ថ្មី​នេះ​មាន​ទីធ្លា​គ្រប់​គ្រាន់ ដែល​អាច​ឲ្យ​សាស្ត្រាចារ្យ​បង្រៀន​សិស្ស​រហូតដល់ ២៨០​នាក់ ក្នុង​ពេល​ដំណាល​គ្នា។ ជាមួយ​នឹង​ការ​អភិវឌ្ឍ​ន៍ឈានឡើង​នេះ លោកស្រី​សង្ឃឹមថា IT Academy STEP នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំ​នា​ញ​ព័ត៌​មាន​វិទ្យា​ដ៏​ធំ​ជាងគេ​មួយ​​នៅ​​កម្ពុជា។

ក្នុង​​រយៈពេល​ជាង​ ៣ ​ឆ្នាំ​​មក​នេះ វិទ្យាស្ថាន​បាន​ប​ណ្តុះ​បណ្តាល​និស្សិត​ប្រមាណ​ជាង ៤០០​នាក់ រួច​មក​ហើយ ដោយ​ភាគច្រើន​ចាប់​យក​មុខ​ជំនាញ​បង្កើត​​ Software Development និង​រចនា​​ក្រាហ្វិក​កុំព្យូរទ័រ។ IT Academy STEP ប្រើប្រាស់​កម្មវិធីសិក្សា​បែប​អន្តរជាតិ ដែល​តម្រូវ​ឲ្យ​និស្សិត​ធ្វើ​​ការ​ស្រាវជ្រា​វ និង​ប្រើប្រាស់​កម្មវិធី​លើ​អ៊ីនធឺណិត​ជាច្រើន​ក្នុង​ការសិក្សា បន្ថែម​លើ​ការ​អនុវត្ត​ក្នុង​ថ្នាក់​រៀន។

វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​វិទ្យាស្ថាន​នេះ មាន​លក្ខណៈ​ទទួលស្គាល់​ជា​អន្តរជាតិ ព្រោះ​បំពេញ​តាម​ស្តង់ដារ​បណ្តុះ​បណ្តាល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដូចជា Microsoft, Cisco និង Autodesk។​

ជា​មួយ​ការ​សម្ពោធ​ទីតាំង​ថ្មី ក្រុម​ហ៊ុន EZECOM ដែល​ជា​ដៃ​គូ​​​មាន​ការ​អបអរសាទរ​ជា​ខ្លាំង ដោយ​ជឿ​ជាក់​ថា វិទ្យាស្ថាន IT Academy STEP នឹង​ក្លាយ​ជា​ចំណែក​យ៉ាង​សំ​ខាន់​​ក្នុង​ការ​បណ្ដុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​ជា​មុខ​ជំនាញ​ប្រកបដោយ​សក្ដានុពល ក្នុង​យុគសម័យ​អ៊ីនធឺណិត និង​ប្រព័ន្ធ​​ឌីជីថល៕​

អត្ថបទ៖ សុខណា