មក​ដឹង​តម្លៃ​ម៉ូតូ​ PCX Hybrid ចេញ​លក់​នៅ​ថៃ​ថ្ងៃ​អាទិត្យ​នេះ

  • 2018-08-02 08:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ PCX Hybrid ត្រូវ​បាន​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ​ បង្ហាញ​តម្លៃ​លក់​ជា​ផ្លូវ​ការ​ ដោយ​នឹង​ចាប់​ផ្ដើម​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​ ៥ ខែ​សីហា​នេះ។

PCX Hybrid នឹង​ត្រូវ​លក់​នៅ​ប្រទេស​ថៃ​ក្នុង​តម្លៃ​ ៩៩ ៩០០ បាត​ ស្មើ​នឹង​ប្រមាណ​ ៣ ០០៦ ដុល្លារ ខណៈ​ដែល​ម៉ូតូ​ PCX ធម្មតា​មាន​តម្លៃ​ ៨២ ៣០០ បាត​ ស្មើ​នឹង​ប្រមាណ​ ២ ៤៧៦ ដុល្លារ។ តម្លៃ​នេះ​គេ​យល់​ថា​មិន​ថ្លៃ​ពេក​នោះ​ទេ ព្រោះ​មាន​បំពាក់​​ប្រព័ន្ធ​ទំនើប​ច្រើន​ផង​ដែរ។

លើ​ម៉ូតូ​នេះ​មាន​ប្រភេទ​បើកបរ​ចំនួន​ពីរ​គឺ​ "D” សម្រាប់​ការ​បើកបរ​ធម្មតា​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ និង​ "S” សម្រាប់​​ការ​បើកបរ​ដែល​ត្រូវ​ការ​កម្លាំង​ខ្លាំង​ ​ដោយ​ម៉ូទ័រ​អគ្គិសនី​នឹង​ជួយ​ដល់​កម្លាំង​បន្ថែម៕​​​​​​​​​

ប្រភព៖ APHonda   ប្រែ​សម្រួល៖ សុខហេង