សម្រង់សម្ដីថ្ងៃ​នេះ៖ "ធ្វើជាមេគេ មិនមែនចេះតែបញ្ជាតែមួយមុខ​នោះទេ"

  • 2018-08-03 02:46:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

"ធ្វើជាមេគេមិនមែនចេះតែបញ្ជាតែមួយមុខ​នោះទេ"។ នេះ​ជា​ការ​លើកឡើង​របស់​ លោក គឹម ចាន់ វ័យ៤០ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឆ្នាំង​ដេរ៉ា (ឆ្នាំង​ចាក់​អាលុយ​មី​ញ៉ូម) នៅ​ភូមិ​ដំណាក់​ស្នាយ ឃុំ​ពាម​ជីកង ស្រុក​កងមាស ខេត្ត​កំពង់​ចាម។

ការចេះបញ្ជា​កូន​ចៅ ការ​ចេះ​បែង​ចែក​ការងារ​ គឺជា​រឿង​ល្អ​ហើយ ប៉ុន្ដែ ប្រសិន​បើ​មេ មិនមាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី និង​មិន​ចេះ​លើកទឹកចិត្ត ព្រមទាំង​មិន​បាន​ស្វែង​យល់​ទុក្ខធុរៈ​ខ្លះ​ដល់​បុគ្គលិក ក៏​អាច​ធ្វើ​ឲ្យ​បុគ្គលិក​រីកចម្រើន និង មុខរបរ​ខ្លួន​រីក​ចម្រើន​ខ្លាំង​ដែរ។ ការណ៍​ដែល​មេ​ចេះ​ជំនាញ​ខ្លួន​ឯង​ខ្លះ ក៏​អាច​ការពារ​​ ពីការ​លួច​បន្លំ​របស់​បុគ្គលិក​ផងដែរ។ លោក គឹម ចាន់ បន្ថែម។

ដោយ​អភិវឌ្ឍ​ខ្លួន​ពី​អ្នក​ស៊ីឈ្នួល​ចាក់​ឆ្នាំង​ឱ្យ​គេ លោក គឹម ចាន់ បាន​ប្រថុយ​ចេញ​មក​រកស៊ី​ចាក់​ឆ្នាំង​ដេរ៉ា​លក់​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ ​២០០០​។ កាល​ណោះ លោក​មាន​ចង្ក្រាន​ដែល​មាន​បំពង់​រំលាយ​អាលុយ​មីញ៉ូម​តែ​៣ បំពង់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​លោក​ចង្ក្រាន​ស្ល​ដែក​ធំ​ជាង​មុន និង មាន​បំពង់​រំលាយ​រហូត​ដល់​ទៅ ៨​បំពង់។

ចុចអាន៖ ៦សន្លឹក បង្ហាញពី​មុខរបរ​ផលិត​ឆ្នាំងដេរ៉ា នៅខេត្តកំពង់ចាម


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក