នុះ! Ronaldo បាន Unfollow បណ្ដាញ​សង្គម​​ IG របស់​ក្លឹប​ Real Madrid បាត់

  • 2018-08-04 03:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​ភ្ញាក់ផ្អើល ពេល​នេះ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldoបាន​ចុច Unfollow បណ្ដាញ​សង្គម Instagram របស់​ក្លឹប Real Madrid​ហើយ ក្រោយ​ផ្លាស់​ទៅ Juventus។

មូលហេតុ​នៃ​ការ​ Unfollow មិន​មាន​ការ​បញ្ជាក់​ហេតុផល​ណាស់​លាស់​ណាមួយ​ទេ ខណៈ​ព័ត៌មាន​ខ្លះ​ថា Ronaldo ​លែង​ចង់​ដឹង​រឿង​របស់​ក្លឹប​ចាស់​ទៀត។ យ៉ាង​នេះ​ក្ដី កីឡាករ​ដែល​ជា​អ្នក​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Real Madrid នៅ​តែ​បន្ត Follow មិត្តរួម​ក្រុម​​ចាស់​ៗ​នៅ Madrid ក៏​ដូច​ជា​លោក Zinedine Zidane ។

ជា​រឿង​ចាប់​អារម្មណ៍​ផ្សេង​ទៀត Ronaldo បាន​ចាប់​ផ្ដើម Follow មិត្ត​ថ្មី​ៗ​ក្នុង​ក្លឹប​ Juventus ដូច​ជា Mario Mandzukic, Giorgio Chiellini, Miralem Pjanic និង​គ្រូ​បង្វឹក Massimiliano Allegri ជា​ដើម។ សារព័ត៌មាន The Sun ​បញ្ជាក់​ថា អតីត​កីឡាករ​ Man Utd​ រូប​នេះ​កំពុង​ព្យាយាម​​កាត់​ទំនាក់​ទាក់ទង​នៅ​ប្រទេស​អេស្ប៉ាញ។

គេ​ក៏​​កំពុង​ព្យាយាម​លក់​ផ្ទះ​​ដែល​មាន​ទីតាំង​នៅ​​ប្រទេស​អេស្ប៉ាញ​និង​ពិចារណា​ឈប់​ធ្វើ​គម្រោង​សណ្ឋាគារ​ថ្មី​​ឈ្មោះ  Hotel Pestana CR7 ដែល​នៅ​កណ្ដាល​ទីក្រុង Madrid។ Ronaldo បាន​ផ្ទេរ​ទៅ Juventus ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ ទទួល​បាន​កុងត្រា​៤​ឆ្នាំ៕ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ