ក្រុម Triple H សម្រេចលុបចោលកម្មវិធីមួយចំនួន ក្រោយផ្ទុះព័ត៌មានស្នេហាមួយក្ឌាំង

  • 2018-08-04 05:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​នេះ​ រឿង​រ៉ាវ​លួច​ទាក់ទង​ស្នេហា​ស្ងាត់ៗ​របស់​សមាជិក​ក្រុម Triple H ២​នាក់​គឺ​ HyunA និង​ E'Dawn បាន​បង្ក​ឲ្យ​អ្នក​គាំទ្រ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​តាម​ដាន​មិនហ៊ាន​ឲ្យ​ដាច់។ ប៉ុន្តែ​ដោយសារ​រឿង​នេះ​ ក្រុម​នេះ​ត្រូវ​ឈឺ​ក្បាល​បន្តិច​បន្តួច។

អំឡុង​ពេល​ផ្ទុះ​ព័ត៌មាន​ស្នេហា​ Triple H ក៏​កំពុង​មមាញឹក​នឹង​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ដែរ​មាន​ចំណងជើង​ថា​ "Retro Future”។ តាម​កាលវិភាគ​ ពួកគេ​ត្រូវ​ឡើង​សម្ដែង​ក្នុង​កម្មវិធី​ Music Core នៅ​ថ្ងៃ​ទី​ ០៤ ខែសីហា និង​ Inkigayo ថ្ងៃ​ទី​ ០៥ ខែសីហា ប៉ុន្តែ​ពេល​នេះ​ពួកគេ​បាន​លុប​ចោល​ការ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទាំង ២​នេះ​ហើយ។

ដោយឡែក​ ចំពោះ​កម្មវិធី​ជំនួប​ជាមួយ​អ្នក​គាំទ្រ​ ដែល​កំណត់​យក​ថ្ងៃ​ទី​ ០៤ ខែ​សីហា​នេះ​ ក៏​ត្រូវ​លុប​ចោល​ដែរ ដោយសារ​បញ្ហា​ផ្ទែក្នុង៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី