ឃើញមុខស្មើៗអ៊ីចឹងទេ តែតាវមិញស៊ឺ ២០១៨នេះ ក៏ជាស្ដេចលេង Tik Tok ដែរ

  • 2018-08-04 07:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Dylan Wong ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ តាវមិញស៊ឺ​ ឆ្នាំ​ ២០១៨ កំពុង​ក្លាយ​ជា​តារា​ប្រុស​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ប្រចាំ​ប្រទេស​ចិន​ និង​ក្នុង​តំបន់​អាស៊ី នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ក្រោយ​សម្រាក​ពី​ការងារ​ Dylan តែង​លេង​កម្មវិធី​ Tik Tok ដែល​ជា​កម្មវិធី​ទូរសព្ទ​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន។

តើ​កំលោះ​សង្ហា​រូបនេះ​ សម្ដែង​ទឹកមុខ​ និង​បង្ហាញ​កាយវិការ​អ្វី​ខ្លះ​ពេល​លេច​មុខ​លើ Tik Tok ដូចនេះ​ទស្សនា​វីដេអូ​ដូចខាង​ក្រោម៖

Tik Tok ឬ​នៅ​ចិន​គេ​ហៅ​ថា​ Douyin គឺ​ជា​កម្មវិធី​កម្សាន្ត​លើ​ទូរសព្ទ​កំពុង​មាន​ប្រជាប្រិយ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន។ អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ចំណាយ​ពេល​កម្សាន្ត​អារម្មណ៍​ ជាមួយ​កម្មវិធី​ (App) នេះ។ មិន​ថា​តែ​សាមញ្ញជន​ទេ​ សូម្បី​តារា​ល្បី​ជា​ច្រើន​នាក់​ក៏​និយម​លេង​ កម្មវិធី​ (App)នេះ​ដែរដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចិន កូរ៉េ និងថៃ​ជាដើម៕

អត្ថបទ៖ យី សុធារី