ធ្ងន់! មិន​ទាន់​បើក​លីគ​ផង កីឡាករ​សំខាន់​របស់ Arsenal​ ម្នាក់​ត្រូវ​សម្រាក​៨​ប្រកួត

  • 2018-08-04 07:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Arsenal កីឡាករ Sead Kolasinac ត្រូវ​ខកខាន​ប្រកួត​ក្នុង Premier League ពី​៨​ទៅ​១០​ប្រកួត​សប្ដាហ៍ ដោយ​សារ​តែ​មាន​បញ្ហា​របួស​ជង្គង់។

កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​រង​របួស​អំឡុង​ពេល​ប្រកួត​មិត្តភាព​ជាមួយ Chelsea ក្នុង​ពាន​រង្វាន់ International Champions Cup កាល​ពី​ថ្ងៃ​ពុធ​នេះ។ កីឡាករ​ខ្សែ​ការពារ​​​ឆ្វេង​សញ្ជាតិ​បូស្នី​ឈឺ​ជង្គង់​ ពេល​ដែល​ប៉ះ​ទង្គិច​ជាមួយ Victor Moses ​របស់ Chelsea។ ហើយ​ពេល​នោះ​លោក Unai Emery ដែល​ជា​គ្រូ​របស់ Arsenal​ ថា ត្រូវ​ស្កេន​ដើម្បី​ពិនិត្យ។

លទ្ធផល​ក៏​បាន​ចេញ​កាល​ពី​ម្សិលមិញ Kolasinac ត្រូវ​សម្រាក​ខកខាន​ប្រកួត​ក្នុង​លីគ​យ៉ាង​តិច​៨​សប្ដាហ៍។ ហើយ​របួស​នេះ​ប៉ះ​ពាល់​ឲ្យ​គេ​មិន​បាន​ប្រកួត​ពាន Europa League វគ្គ​ក្នុង​ពូល​២​ប្រកួត​​និង​ជុំ​ទី​៣ ​Carabao Cup ផង​ដែរ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ