វីដេអូ​ខ្លី៖ របរ​ធ្វើ​ទឹក​ត្រី​អនាម័យ​ស្នាដៃ​កូន​ខ្មែរ នៅ​ខេត្ត​ស្ទឹងត្រែង

  • 2018-08-06 03:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ប្រមាណ​ជា​ ៣នាទី​បង្ហាញ​ពី​ការ​ធ្វើ​ទឹកត្រី​ ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី​របស់​សហគមន៍​ផលិត​ទឹក​ត្រី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ សហគមន៍​នេះ​មាន​ឈ្មោះ​ថា សហគ្រាស​សហគមន៍​ស្ត្រី​ផលិត​ទឹក​ត្រី​កោះ​ព្រះ សញ្ញា​ត្រី​ប៉ាស៊ី​អ៊ី ដែល​ល្បីល្បាញ​ថា​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ទឹកត្រី​នាំ​ចូល​ពី​បរទេស​ឡើយ។ សហគមន៍​មួយ​នេះ បង្កើត​ឡើង​នៅ​ឆ្នាំ ២០១២ ដោយ​បាន​គៀងគរ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ពិសេស​ស្រ្តី​ឲ្យ​ចូលរួម​ធ្វើ​ការ។

អ្នក​ស្រី ញ៉ុន វណ្ណា​រ៉ា អាយុ ៥៤ ឆ្នាំ​ជា​ប្រធាន​ស្តីទី​នៃ សហគ្រាស​សហគមន៍​ស្ត្រី​ផលិត​ទឹក​ត្រី​កោះ​ព្រះ សញ្ញា​ត្រី​ប៉ាស៊ី​អ៊ី បានប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ថា បើ​ទោះ​ជា​ស្លាក​សញ្ញា​សរ​សេរ​ថា​ ទឹក​ត្រី​សញ្ញា​ត្រី​ប៉ា​ស៊ីអ៊ី​ក៏​ពិត​មែន ក៏​ប៉ុន្តែ ទឹក​ត្រី​នេះ​មិន​មែន​ផលិត​ពី​ត្រី​ប៉ា​ស៊ីអី​នោះ​ទេ ។ ត្រី​ល្អិតៗ​ គឺ​ជា​វត្ថុ​ធាតុ​ដើម​ចាំ​បាច់ សម្រាប់​ផលិត​ទឹក​ត្រី​នៅ​ឃុំ​កោះ​ព្រះ​នេះ​។  ត្រី​ទាំង​នោះ​ត្រូវ​គេ​យក​មក​ប្រឡាក់​អំបិល ហើយ​ផ្អាប់​ទុក​ដើម្បី​ផលិត​ជា​ទឹក​ត្រី៕

អ្នកស្រី ញ៉ុន វណ្ណារ៉ា ប្រធាន​ស្ដីទី​នៃសហគ្រាស​សហគមន៍​ស្រ្តី​ផលិត​ទឹកត្រី​កោះព្រះ
ក្រុម​ការងារ​សហគ្រាស​ផលិត​ទឹក​ត្រី ដែលភាគច្រើន​ជាស្រ្តី​

ចង់​ដឹង​ថា​ប្រវត្តិ​របស់​សហគមន៍ និង​វិធី​ទឹកត្រី​របៀប​ណា​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

**ព័ត៌មាន​លម្អិត​ចុចអាន៖ ខេត្តស្ទឹង​ត្រែង​ មាន​ទីតាំង​ផលិត​ទឹក​ត្រី​ធំមួយកន្លែង រសជាតិឆ្ងាញ់ មិន​ចាញ់​ទឹកត្រី​នាំចូល​

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម