ខេត្តស្ទឹងត្រែង មានទីតាំងផលិតទឹកត្រីធំមួយកន្លែង រសជាតិឆ្ងាញ់ មិនចាញ់ទឹកត្រីនាំចូល
- 2018-01-16 03:57:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តស្ទឹងត្រែង មានទីតាំងផលិតទឹកត្រីធំមួយកន្លែង រសជាតិឆ្ងាញ់ មិនចាញ់ទឹកត្រីនាំចូល
ចន្លោះមិនឃើញ
សហគមន៍មួយបានប្រមូលផ្ដុំស្រ្តី ដើម្បីផលិតទឹកត្រីមានរសជាតិឆ្ងាញ់ ហើយកំពុងល្បីល្បាញខ្លាំងនៅក្នុងខេត្តស្ទឹងត្រែង។ ទឹកត្រីសញ្ញាត្រីប៉ាស៊ីអ៊ី មានតែមួយកន្លែង និងធំជាងគេនៅក្នុងខេត្ត កំពុងប្រកួតប្រជែងជាមួយទឹកត្រីបរទេស។
1. អ្នកស្រី ញ៉ុន វណ្ណារ៉ា អាយុ ៥៤ ឆ្នាំជាប្រធានស្តីទីនៃ សហគ្រាសសហគមន៍ស្ត្រីផលិតទឹកត្រីកោះព្រះ សញ្ញាត្រីប៉ាស៊ីអ៊ី។ អ្នកស្រី បានបង្កើតសហគមន៍ផលិតទឹកត្រី នៅឆ្នាំ ២០១២ ដោយគៀងគរប្រជាពលរដ្ឋក្នុងឃុំ ពិសេសស្ត្រីឱ្យមកចូលរួម។
2. អ្នកស្រី ញ៉ុន វណ្ណារ៉ា និងក្រុមការងារ កំពុងឈរនៅពីខាងមុខសហគ្រាសរបស់អ្នកស្រី។ សហគ្រាសផលិតទឹកត្រីដែលមានតែមួយគត់នៅក្នុងខេត្តស្ទឹងត្រែងនេះ មានទីតាំងនៅក្នុងភូមិ/ឃុំ កោះព្រះ ស្រុកសៀមបូក។ បច្ចុប្បន្នសហគ្រាសនេះ មានបុគ្គលិកចំនួន ១១នាក់។
3. បើទោះជាស្លាកសញ្ញាសរសេរថា ទឹកត្រីសញ្ញាត្រីប៉ាស៊ីអ៊ីក៏ពិតមែន ក៏ប៉ុន្តែ ទឹកត្រីនេះមិនមែនផលិតពីត្រីប៉ាស៊ីអីនោះទេ ។ ត្រីល្អិតៗ គឺជាវត្ថុធាតុដើមចាំបាច់ សម្រាប់ផលិតទឹកត្រីនៅឃុំកោះព្រះនេះ។ ត្រីទាំងនោះត្រូវគេយកមកប្រឡាក់អំបិល ហើយផ្អាប់ទុកដើម្បីផលិតជាទឹកត្រី។
4. អ្នកស្រី ញ៉ុន វណ្ណារ៉ា កំពុងដួសកំណកពពុះ ចេញពីខ្ទះស្ងោរទឹកត្រី។ ការស្ងោររម្ងាស់ទឹកត្រីនេះ ធ្វើឡើងដោយការផ្សំគ្នារវាង ទឹកត្រីផ្អាប់ ៦គីឡូក្រាម អំបិល១៨គីឡូក្រាម និងទឹកមួយខ្ទះត្នោត។ ពេលរម្ងាស់រួចហើយ គេយកទឹកត្រី យកទៅរក្សាទុកនៅកន្លែងស្អាតមួយ ក្នុងរយៈពេលពី១អាទិត្យ ទៅ១ខែ ដើម្បីរង់ចាំការច្រកដប និង វេចខ្ចប់។
5. អ្នកស្រី ញ៉ុន វណ្ណារ៉ា និងបុគ្គលិក កំពុងបង្ហូរទឹកត្រីពីធុងរក្សាទុក ដាក់ក្នុងដប។ បន្ទាប់មកបុគ្គលិកឯទៀត បិទស្លាកសញ្ញា វេចខ្ចប់និងបញ្ជូនទៅកាន់ទីផ្សារ។ បរិមាណនៃការច្រកដប គឺអាស្រ័យលើការបញ្ជាទិញ។
6. ទឹកត្រីសញ្ញាត្រីប៉ាស៊ីអ៊ី មានទីផ្សារច្រើនជាងគេតែនៅក្នុងខេត្តស្ទឹងត្រែង ប៉ុណ្ណោះ។ ទឹកត្រីនេះ មានរសជាតិឆ្ងាញ់ មិនចាញ់ទឹកត្រីនាំចូល ឬទឹកត្រីដែលធ្វើដោយសិប្បកម្ម ឬ សហគ្រាសធំៗនោះទេ។ ទឹកត្រីនេះ មិនមានបន្ថែមសារធាតុគីមី ដែលអាចឱ្យរក្សាទុកបានយូរនោះឡើយ។
មកមើលការផលិតស្រាស ស្រាផ្អែម ល្បីល្បាញនៅ ខេត្តស្ទឹងត្រែង ម្ដងមើល៎!
ទម្រាំជោគជ័យ ម្ចាស់ចម្ការទំពាំងបាយជូរ នៅបាណន់ រងការសើចចំអក មិនស្ទើរ