ជីវិតអ្នកបើកទូក និងនាំភ្ញៀវ ដែលអ្នកមិនធ្លាប់ដឹង
- 2018-01-09 03:42:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតអ្នកបើកទូក និងនាំភ្ញៀវ ដែលអ្នកមិនធ្លាប់ដឹង
ចន្លោះមិនឃើញ
ក្រោយពីបានចូលវគ្គបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍មក ឈឹម ប៊ុនហេន វ័យ ៣៦ឆ្នាំ បានក្លាយជាអ្នកនាំភ្ញៀវផង និង បើកទូកដឹកភ្ញៀវទេសចរផង។ តើ ប៊ុនហេន ជានរណា ? ឆ្លើយតបនឹងសំណួរនេះ ក្រុមការងារផ្លូវទៅស្រុក បានសម្ភាសន៍ និងផ្ដិតរូបភាពស្អាតៗ អំពីជីវិតអ្នកនាំភ្ញៀវ និងបើកទូក របស់ប៊ុនហេន ដូចខាងក្រោម៖
1. ឈឹម ប៊ុនហេន អាយុ ៣៦ឆ្នាំ ជាអ្នកបើកទូកដឹកភ្ញៀវ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប៊ុនហេន ចាប់ផ្ដើមបើកទូកដឹកភ្ញៀវ តាំងពីឆ្នាំ ២០១២ មកម៉្លេះ។
2. ប៊ុនហេន កំពុងបើកទូកដឹកភ្ញៀវទៅមើលផ្សោតនៅអន្លង់ផ្សោតព្រះរំកិល តាមដងទន្លេមេគង្គ។ ដោយពេញចិត្តនឹងការនាំភ្ញៀវដើរកម្សាន្ត នៅឆ្នាំ ២០១៣ ប៊ុនហេន បានចូលរៀនវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍។ ហើយនៅឆ្នាំ ២០១៦ គេក៏សម្រេចចិត្តទិញទូក ដឹកភ្ញៀវដោយខ្លួនឯង។
3. ប៊ុនហេន កំពុងរៀបរាប់ប្រាប់ភ្ញៀវ អំពីព័ត៌មានមួយចំនួននៅជ្រោះសុភមិត្រ។ ក្រៅពីបើកទូកដឹកភ្ញៀវ ប៊ុនហេន អាចនាំភ្ញៀវដើរព្រៃ ឡើងភ្នំ រៀបចំការបោះតង់ ជួយរកផ្ទះស្នាក់ និង ជូនភ្ញៀវទៅលេងប្រទេសឡាវ បានផងដែរ។
4. នេះជាផ្នែកមួយនៃ តំបន់ព្រៃលិចទឹក រ៉ាំសា ដែលប៊ុនហេន ឧស្សាហ៍នាំភ្ញៀវមកអុំទូកកាយ៉ាក ឬ ទស្សនាប្ញសឈើធំៗនៅទីនេះ។ តំបន់រ៉ាំសា គឺជាតំបន់ការពារធនធានធម្មជាតិ និងជីវចម្រុះនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានផ្ទៃដីជាង ៤ម៉ឺនហិកតា។
5. នេះជាផ្នែកមួយនៃជ្រោះសុភមិត្រ ដែលនៅជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងស្ទឹងត្រែង និងជាប់ព្រំដែនប្រទេសឡាវ ។ បើធ្វើដំណើរចេញពី សហគមន៍អេកូទេសចរណ៍ព្រះរំកិល មធ្យោបាយ ២យ៉ាង ដែលប៊ុនហេន នាំភ្ញៀវមកទីនេះ គឺតាមទូក និង តាមម៉ូតូឌុប៕
ដោយសារពាក្យមួយឃ្លា ថៅកែស្រាទំពាំងបាយជូរបាណន់ សម្រេចដាំដំណាំទំពាំងបាយជូរដំបូងគេ នៅបាត់ដំបង
ទម្រាំជោគជ័យ ម្ចាស់ចម្ការទំពាំងបាយជូរ នៅបាណន់ រងការសើចចំអក មិនស្ទើរ
-មកស្គាល់កន្លែងលក់ប្រហិតសាច់គោ ល្បី មួយកន្លែង នៅខេត្តបាត់ដំបង