ដោយសារពាក្យមួយឃ្លា ថៅកែស្រាទំពាំងបាយជូរបាណន់ សម្រេចដាំដំណាំទំពាំងបាយជូរដំបូងគេ នៅបាត់ដំបង
- 2018-01-08 03:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារពាក្យមួយឃ្លា ថៅកែស្រាទំពាំងបាយជូរបាណន់ សម្រេចដាំដំណាំទំពាំងបាយជូរដំបូងគេ នៅបាត់ដំបង
ចន្លោះមិនឃើញ
លោក ចាន់ ថៃឈឿង ជាថៅកែស្រាទំពាំងបាជូរផង និងម្ចាស់ចម្ការទំពាំងបាយជូរ នៅបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលល្បីល្បាញមួយរូប បានផ្ដើមដាំទំពាំងបាយជូរមុនគេ ខណៈមតិមហាជន គិតថា ដំណាំនេះមិនអាចដាំដុះលើដីខ្មែរបាន។
ជម្នះនូវការសើចចំអក ស្របនឹងគ្រូទាយថា លោកមានសំណាង មានហេង តែលើមុខរបរកសិកម្មផងនោះ លោក ថៃឈឿង បានស្វះស្វែងរកចំណេះដឹងផ្សេងទាក់ទងការដាំដំណាំនេះ ដើម្បីឲ្យសម្រេចដូចបំណង គឺបានទិញសៀវភៅ ទស្សនាវដ្ដី ផ្សេងៗ ដែលរៀបរាប់ពីវិធីដាំដុះដំណាំទំពាំងបាយជូរ ហើយទីបំផុត លោកសម្រេចចាប់ផ្ដើម ដាំវាឡើងនៅអំឡុងឆ្នាំ ២ ០០០។
កាលពី ១៨ឆ្នាំ មុន នៃការចាប់ផ្ដើមដាំដុះដំណាំទំពាំងបាយជូរ ដោយលោកយល់ឃើញថា ដំណាំមួយនេះមានទីផ្សារខ្ពស់ ហើយបើសម្រេចផលវិញ នោះមិនលំបាករកទីផ្សារទេ។ ដូច្នេះហើយលោកតែបង្កើតពាក្យមួយឃ្លាសម្រាប់ខ្លួនឯងថា «សុខចិត្តដាំដំណាំដែលពិបាក តែស្រួលរកទីផ្សារ ជៀសវាងដំណាំដែលស្រួល តែពិបាករកទីផ្សារ»។
សព្វថ្ងៃនេះ មិនថាភ្ញៀវទេសចរបរទេស ឬភ្ញៀវក្នុងស្រុកទេ ឲ្យតែបានដល់ខេត្តបាត់ដំបង រមែងចូលកន្លែងផលិតស្រាទំពាំងបាយជូរ លោក ចាន់ឈឿន នៅស្រុកបាណន់ ឥលូវនេះ ដោយឃើញទីផ្សារកាន់តែខ្លាំង លោក ថៃឈឿន បានពង្រីកការដាំដុះ ១៣ហិកតារ លើផ្ទៃដី ៥០ហិកតារ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
ទម្រាំជោគជ័យ ម្ចាស់ចម្ការទំពាំងបាយជូរ នៅបាណន់ រងការសើចចំអក មិនស្ទើរ
មកស្គាល់កន្លែងលក់ប្រហិតសាច់គោ ល្បីមួយកន្លែង នៅខេត្តបាត់ដំបង
បរាជ័យស្ទើរតែបោះបង់ម្ដងៗទៅហើយ ទម្រាំឥដ្ឋការ៉ូខ្មែរ ងើបមុខមាត់ឡើងវិញ