ក្រោន ​បញ្ចប់​កុងត្រា​កីឡាករ​បរទេស​ម្នាក់​ហើយ

  • 2018-08-06 06:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​បញ្ចប់​កិច្ច​សន្យា​កីឡាករ Pouya Hosseini ​ហើយ ​បន្ទាប់​ពី​ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​ជិត​១​រដូវ​កាល​មក​នេះ។

មូលហេតុ​នៃ​ការ​បញ្ចប់​កិច្ចសន្យា ​ក្លឹប​ភ្នំពេញ​ក្រោន​សូម​រក្សា​សិទ្ធិ​មិន​បញ្ជាក់​ឡើយ។ យ៉ាងណាមិញ ​គេ​អាច​ដឹង​បាន​ថា​កីឡាករ​អ៊ីរ៉ង់​រូប​នេះ​ត្រូវ​ក្លឹប​បញ្ចប់​កុងត្រា ដោយសារ​តែ​មិន​អាច​ជួយ​ក្រុម​បាន​ច្រើន ​ខណៈ​ដែល​ខ្លួន​មាន​តំណែង​ប្រយុទ្ធ ​ប៉ុន្តែ​ត្រូវ​គ្រូ​បង្វឹក​ផ្លាស់​ទៅ​លេង​នៅ​តំណែង​ផ្សេង​វិញ​។

ក្រោន ​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​មក​រួម​រស់​ជាមួយ​ក្រុម​នៅ​ដើម​រដូវ​កាល​មុន។ ​រូបគេ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​នៅ​លីគ​ប្រទេស​ថៃ ​ដោយ​ធ្លាប់​លេង​នៅ​ក្លឹប​Udon Thani FC ក្នុងឆ្នាំ២០១៣ បន្ទាប់​មក​បានចូលរួមជាមួយក្លឹប Muangthong United ពីឆ្នាំ២០១៤-២០១៥ មុន​នឹង​លេង​ឲ្យ​ក្លឹប Nongbua Pitchaya FC ក្នុងឆ្នាំ២០១៦ ។ ​បើ​តាម ​ភ្នំពេញ​ក្រោន បាន​បញ្ជាក់​ថា Pouya ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ដែរ អំឡុង​ពេល​ប៉ុន្មាន​ប្រកួត​មក​នេះ៕​

អត្ថបទ៖ មុន្នីរម្យ