លន​ បញ្ញា​ ទម្រាំ​ឡើង​ជុំ​ទី២​ ចង់​ទក់​សាច់​របស់​ដៃគូ​កាល​ពី​ថ្ងៃ​សៅរ៍​

  • 2018-08-07 07:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ លន​ បញ្ញា​ ហាក់​ពិបាក​ខ្លាំង​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៤​ សីហា​ ២០១៨​ ព្រោះ​ប៉ះ​ដៃគូ​ល្អ​ ទម្រាំ​អាច​ឈ្នះ​ទៅ​ជុំ​ទី២​ ទក់​សាច់​មិន​ស្ទើរ​ឡើយ​នៃ​វគ្គ​ជម្រុះសប្ដាហ៍​ចុង​ក្រោយ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម។​

លន បញ្ញា ក្រហម

លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ពិបាក​វ៉ៃ​បន្តិច​ ដោយ​សារ​ដៃគូ​វ៉ៃ​រញ៉េរញ៉ៃ​ ហើយ​និយាយ​ពី​ក្បាច់​វិញ​ នួន​ រ៉ាថេប​ មិន​សូវ​ជា​ល្អ​នោះ​ឡើយ​។ ប៉ុន្តែ​ចំណុច​ល្អ​មួយ​គឺ​កម្លាំង​ដូច្នេះ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​រូប​នេះ​អាច​វ៉ៃ​ចេញ​រហូត។​ ដោយ​សារ​ភាព​ឆ្លាតវៃ​ បញ្ញា​ មិន​សូវ​វ៉ៃ​ប៉ុន្មាន​ឡើយ​ ពោល​នៅ​ចាំ​ពេល​ដៃគូ​អស់​កម្លាំង​ ទើប​ចូល​ចាប់​វ៉ៃ​ជង្គង់​តែម្ដង។​

លន បញ្ញា ក្រហម

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​បន្ត​ថា​ ភ័យ​​ខ្លះ​ៗ​ដែរ​ ខ្លាច​ធ្លាក់​ត្រឹម​ជុំ​ទី១​ខ្មាសគេ​ ដោយសារ​តែ​ខ្លួន​ជា​ម្ចាស់​ជើងឯក​រង​ពាន​រង្វាន់​នេះ​ម្ដង​ហើយ​នៅ​រដូវ​កាល​មុន​ ដូច្នេះ​មិន​ចង់​ធ្លាក់​ត្រឹម​ជុំ​បើក​ឆាក​ឡើយ។​ កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ ម្នាក់​នេះ​បន្ថែម​ថា​ មក​លេង​ទម្ងន់​៦០​គីឡូក្រាម​នេះ​ ប្រហែល​ជា​ពិបាក​បន្តិច​ហើយ​ ព្រោះ​អី​មាន​កីឡាករ​ល្អ​ៗ​ និង​ចាស់​វស្សា​ច្រើន​ ប៉ុន្តែ​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ប្រកួត​ក្រោយ​ទៀត។​

លន បញ្ញា ក្រហម

លន​ បញ្ញា​ ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ជា​ជើង​ឯក​រង​នៅ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧​គីឡូក្រាម​រដូវ​កាល​មុន​ផង​ដែរ។​ ឥលូវ​បាន​ឡើង​ទៅ​ជុំ​ទី២​បន្ត​ទៀត​ហើយ​ ក្រោយ​យក​ឈ្នះ​ នួន​ រ៉ាថេប ដោយ​ពិន្ទុ​ កាល​ពី​ថ្ងៃ​សៅរ៍​ លើ​ប្រភេទ​ទម្ងន់​ ៦០គីឡូក្រាម ​ជា​ថ្មី​ទៀត៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​