ស្រ្តីឆ្នើមទាំង១០រូប មានកម្រិត IQ ខ្ពស់បំផុតលើពិភពលោក

  • 2018-08-07 06:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ធ្លាប់​ជឿ​ថា បុរស​គឺ​ជា​មនុស្ស​ឆ្លាតវៃ​បំផុត​នៅ​លើ​ភព​ផែនដី​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ត្រី​ជា​ច្រើន​បាន​បង្ហាញ​ថា ពួកគេ​ពូកែ​ជាង​បុរស​នៅ​គ្រប់​វិស័យ​ទាំងអស់ សូម្បី​តែ​ផ្នែក​អប់រំ , នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។

ស្ត្រី​ពិត​មាន​ភាព​ឆ្លាតវៃ ដោយ​វា​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត និង​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង ហើយ​ភាគ​ច្រើន​យល់​ស្រប ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន​មាន​កម្រិត IQ ខ្ពស់​លើស​ពី​ធម្មតា​ទៅ​ទៀត។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា អតីត​រូប​វិទូ និង​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បី​ឈ្មោះ លោក Stephen Hawking មាន​កម្រិត IQ ១៦០។ ផ្ទុយទៅវិញ ស្ត្រី​ឆ្នើម​ទាំង​១០រូប​ខាង​ក្រោម មាន​កម្រិត IQ លើស​នេះ​ទៅ​ទៀត និង​ជាប់​ឈ្មោះ​ជា​ស្ត្រី​មាន​កម្រិត IQ ខ្ពស់​បំផុត​លើ​ពិភពលោក​ទៀត​ផង។

#១០ Olivia Manning មាន​កម្រិត IQ រហូត​ដល់​ទៅ ១៦២

#៩ Fabiola Mann មាន​កម្រិត IQ រហូត​ដល់​ទៅ ១៦២

#៨ Judit Polgar មាន​កម្រិត IQ រហូត​ដល់​ទៅ ១៧០

#៧ Ruth Lawrence មាន​កម្រិត IQ រហូត​ដល់​ទៅ ១៧៥

#៦ Grace Hopper មាន​កម្រិត IQ រហូត​ដល់​ទៅ ១៧៥

#៥ Germaine Stael មាន​កម្រិត IQ ចន្លោះ​ពី ១៨០ ទៅ ១៨៥

#៤ Marie Curie មាន​កម្រិត IQ រហូត​ដល់​ទៅ ១៨៥

#៣ Marilyn vos Savant មាន​កម្រិត IQ រហូត​ដល់​ទៅ ១៩០

#២ Hypatia មាន​កម្រិត IQ លើស​ពី ១៩០

#១ Edith Stern មាន​កម្រិត IQ រហូត​ដល់​ទៅ ២០០

ចុច​អាន៖

ប្រភព៖ WonderList   ប្រែ​សម្រួល៖ សេង ឡុង