Facebook កំពុង​កើត​មាន​បញ្ហា​មួយ​ រកមូលហេតុមិនទាន់ឃើញ

  • 2018-08-07 06:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​លើ​បណ្ដាញ​​ Facebook គេ​សង្កេត​ឃើញ​មាន​បញ្ហា​បាន​កើត​ឡើង​ចំពោះ​គណនី​មួយ​ចំនួន​​ធំ​ ដោយ​មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ និង មិន​មាន​ការ​ឆ្លើយ​តប​ពី​​ក្រុមហ៊ុន​ Facebook នោះ​ទេ។

បញ្ហា​ដែល​គេ​សង្កេត​ឃើញ​ ទី​មួយ​គឺ​បាត់​ផ្ទាំង​ផ្នែក​ខាង​ឆ្វេង ដែល​ជា​ធម្មតា​ជា​កន្លែង​បង្ហាញ​អំពី​ Page ឬ Group ជា​ដើម។ បញ្ហា​ទី​ពីរ​កើត​លើ​ Notification ដោយ​​ពេល​​ចុច​បើក​មើល​ Notification បែរ​ជា​បង្ហាញ​​ផ្ទាំង​ពណ៌​ស​ទទេ​ស្អាត​ទៅ​វិញ។ បញ្ជាក់​ថា​នេះ​បញ្ហា​នេះ​កើត​មាន​តែ​នៅ​ចំពោះ​​​ Facebook ​នៅ​លើ​វិបសាយ​ប៉ុណ្ណោះ​ ដោយ​នៅ​លើ​ស្មាតហ្វូន​មាន​ដំណើរការ​ដូច​ធម្មតា គ្មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ។

បញ្ហា​នេះ​ដែរ​​មិន​ត្រឹម​តែ​កើត​មាន​លើ​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​នៅ​តំបន់​ផ្សេង​ក៏​បាន​រាយការណ៍​ថា​ជួប​បញ្ហា​នេះ​ដូច​គ្នា៕​​​​

ប្រភព៖ downdetector   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី