វិធី​ខ្លះៗ​ដែល​ជួយ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ

  • 2018-08-08 02:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Josh Constine នៃ​វិបសាយ​បច្ចេកវិទ្យា​ Tech Crunch បាន​លើក​យក​ចំណុច​​តូចៗ​មួយ​ចំនួន​ដែល​ចូល​រួម​ចំណែក​ ជួយ​ឲ្យ​ Apple ក្លាយ​ជា​ក្រុមហ៊ុន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ​មុន​ដំបូង​គេ​ក្នុង​លោក​ និង​អាច​រក​ប្រាក់​ចំណេញ​បាន​ដល់​ ១១ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨ នេះ។

១. ខ្សែ​សាក​ឆាប់​ដាច់​​

​មិន​ថា​ខ្សែ​សាក​ iPhone ឬ MacBook ទេ​ សុទ្ធ​តែ​ងាយ​​ដាច់​រលាត់​បំផុត​ ប្រសិន​បើ​​ប្រៀប​ធៀប​នឹង​ខ្សែ​សាក​របស់​ក្រុមហ៊ុន​ដទៃ។ អ្នក​ប្រើ​ប្រាស់​បាន​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ខ្សែ​នេះ​ប្រើ​បាន​យូរ ដោយ​មិន​ចង់​ចំណាយ​លុយ​ទិញ​ខ្សែ​ថ្មី​ ប៉ុន្តែ​ Apple ឯណោះ​វិញ​មិន​ខ្ចី​​រក​វិធី​កែ​ប្រែ​​ចន្លោះ​ប្រហោង​នេះ​ទេ។

២. ចង់​ឈប់​ប្រើ​សេវាកម្ម​ Apple​ ងាយ​ស្រួល​ប៉ុន្តែ​ពិបាក ​​ ចង់​បញ្ឈប់​ការ​ប្រើ​សេវាកម្ម​ Apple Music ដែល​ Apple ឲ្យ​ប្រើ​ប្រាស់​ឥត​គិត​ថ្លៃ​រយៈពេល​ ៣ ខែ​ដំបូង​ មិន​មែន​ធម្មតា​ដូច​បញ្ឈប់​ការ​ប្រើ​សេវាកម្ម​ផ្សេងៗ​ទៀត​នោះ​ទេ។ អ្នក​ប្រហែល​ជា​គិត​ថា​ត្រូវ​ចុច​លើ​រូប​ Avatar នៃ​គណនី​រួច​ស្វែង​រក​ទីតាំង​ណា​មួយ​មាន​ឈ្មោះ​ថា​ "Manage Subscription” ប៉ុន្តែ​តាម​ពិត​មិន​មែន​ដូច​នេះ​ទេ។

ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​​ចុច​លើ​ View Appl ID រួច​ចុច​ Sign In ម្ដង​ទៀត​ និង​ ចុច​​បញ្ឈប់​ការ​ប្រើ​សេវាកម្ម។ ស្ដាប់​ទៅ​រាង​ងាយ​ស្រួល​បន្តិច​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​មួយ​ចំនួន​ភាន់​ច្រឡំ​បាន។

៣. ឌុយ​ត​ច្រើន​មហាសាល

កាន់​តែ​យូរៗ​ទៅ​ Apple បាន​បំបាត់​រន្ធ​ត​ភ្ជាប់​សំខាន់ៗ​លើ​ឧបករណ៍​ស៊េរី​ថ្មី​របស់​ខ្លួន​ ដូច​ជា​ដក​រន្ធ​កាស​ 3.5 mm ពី​ iPhone និង​ដក​រន្ធ​ USB ធម្មតា​ចេញ​ពី​ MacBook ជា​ដើម ឬ បន្ថយ​ចំនួន​រន្ធ​ត​ភ្ជាប់។ កត្តា​ទាំង​នេះ​ត្រូវ​បង្ខំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទិញ​ឌុយ​ត​បន្ថែម​ ដោយ​មាន​តែ​នៅ​ក្រុមហ៊ុន​ Apple ប៉ុណ្ណោះ៕​

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម