កសិករថៃដាំទុរេនម៉ាន់ថង បានផ្លែមួយទម្ងន់១៨គីឡូ មានគេឲ្យថ្លៃខ្ទង់ពាន់ដុល្លារ

  • 2018-08-08 07:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ជនជាតិ​ថៃ​ម្នាក់​នៅ​ខេត្ត Tak បាន​និយាយ​ថា ទុរេន​ពូជ​ម៉ាន់ថង (Monthong) មួយ​ផ្លែ​ទម្ងន់ ១៨គីឡូក្រាម​របស់​ខ្លួន កំពុង​ទទួល​ការ​ដេញ​ថ្លៃ​បាន​រហូត​ដល់ ៧៣ ០០០បាត ឬ​ស្មើនឹង ២ ២០០ដុល្លារ​ហើយ។ ការ​លក់​ដេញ​ថ្លៃ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី១២ ខែ​សីហា ឆ្នាំ២០១៨ ខាង​មុខ​នេះ។

លោក Thanapon Chainok

លោក Thanapon Chainok អាយុ​៥១ឆ្នាំ បាន​និយាយ​ថា ដើម​ទុរេន​ពូជ​ម៉ាន់ថន​មួយ​ដើម ក្នុង​ចំណោម ២ពាន់​ដើម​របស់​លោក បាន​ឲ្យ​ផ្លែ​ដ៏​ធំ​មួយ ដែល​មាន​ទម្ងន់ ១៨គីឡូក្រាម។ បើ​ប្រៀបធៀប​ជាមួយ​ផ្លែ​ធម្មតា មាន​ទម្ងន់​ជា​មធ្យម​ត្រឹមតែ ៥ ទៅ ៦គីឡូក្រាម​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​ចម្ការ​ទុរេន​ចិត្ត​ល្អ​រូប​នេះ បាន​និយាយ​ថា លោក​គ្រោង​នឹង​បរិច្ចាគ​លុយ​ដែល​លក់​បាន ទៅ​កាន់​មជ្ឈមណ្ឌល​សិក្សា​មួយ សម្រាប់​កសិករ​ក្នុង​ស្រុក នៅ​តំបន់​ដែល​លោក​រស់​នៅ។

យ៉ាងណាមិញ មុខ​ជំនួញ​របស់​លោក Thanapon មាន​ដំណើរការ​យ៉ាង​រលូន ខណៈ​លោក​អួត​ថា រក​ប្រាក់​បាន ៤លានបាត ឬ​ស្មើនឹង ១៣២ ០០០ដុល្លារ​ពី​ការ​លក់​ទុរេន​ក្នុង​ឆ្នាំ​នេះ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី