ប្រៀប​ធៀប​តម្លៃ OPPO Find X នៅ​ខ្មែរ និង​ស្រុក​គេ​តិច​មើល ខុស​គ្នា​ប៉ុន្មានបាន​នៅ​ខ្មែរ​លក់​ដាច់

  • 2018-08-08 10:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ដែល​ធ្វើ​ឲ្យ​រូបរាង Smartphone ឡើង​ទៅ​មួយ​កម្រិត​ទៀត OPPO Find X បាន​ចេញ​លក់​នៅ​ខ្មែរ​កាល​ពី​ថ្មីៗ​នេះ ជាមួយ​តម្លៃ ៨៩៩ដុល្លារ ដោយ​ហាក់​ខុស​គ្នា​ច្រើន​ពី​ប្រទេស​ធំៗ​មួយ​ចំនួន ដូចជា៖

  • ប៉ែក​អឺរ៉ុប ៩៩៩ អឺរ៉ូ ឬ ១ ១៥៧ដុល្លារ
  • ចិន ៧៣៣ដុល្លារ
  • ឥណ្ឌា ៨៧៤ដុល្លារ

តម្លៃ​នៅ​កណ្ដាល​បែប​នេះ បើ​តាម​ការ​បង្ហើប​ពី OPPO កម្ពុជា Find X ទទួល​បាន​ការ​គាំទ្រ​ច្រើន ហើយ​មាន​ហាង​ខ្លះ​ក៏​កំពុង​កុម្ម៉ង់​ស្តុក​បន្ត​ពី​ក្រុមហ៊ុន​ដែរ។

Find X មាន​ផ្ទៃ​អេក្រង់​លាត​ពេញ ជា​មួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 20MP/ 16MP រីឯ​ខាង​មុខ​ទំហំ 25MP៕

អត្ថបទ៖ វិទូ