ទម្លាយ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន OPPO F9 Pro ត្រៀម​ដាក់​បង្ហាញ​ថ្ងៃ​ទី ១៥ សីហា​នេះ

  • 2018-08-08 12:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


F-Series នៃ​ក្រុមហ៊ុន Oppo នឹង​វិវត្ត​ដល់​ត្រកូល F9/F9 Pro ត្រៀម​បើក​សម្ភោធ​ក្នុង​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី ១៥ សីហា ឆ្នាំ ២០១៨ នេះ បន្ទាប់​ពី​ម៉ូឌែល F7 ដាក់​បង្ហាញ​អស់រយៈពេលជាង ៥ ខែ។ ចំណុច​រសើប​ថ្មី រួម​មាន​ការ​រចនា​ស្នាម​ឆក​អេក្រង់តូច​ជាង​មុន គួប​ផ្សំ​អាវក្រោះ​ការពារ​ទឹក​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ត្រូវ​បាន​ទម្លាយ​ចេញ​លើ​គេហទំព័រ 91Mobiles ដោយ F9 Pro នឹង​បំពាក់​អេក្រង់ ៦,៣ អ៊ីញ ប្រភេទ LCD Display កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល ស្រោប​កញ្ចប់​ការពារ​Gorilla Glass បន្សំ​បន្ទះ​ឈីប MediaTek Helio P60 ជាមួយ​អង្គ​ផ្ទុក 128GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 256GB។ អាប់ដែត​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ ១៦ + ១៦MP និង​ខាង​មុខ ២៥MP AI អម Sensor HDR លាយឡំ​ថាមពល​ថ្ម​ធំ ៣ ៤០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC Fast Charging រក្សា​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ក្រោយ។

ជុំវិញ​តម្លៃ​និង​កាលបរិច្ឆេទ​ចេញ​លក់​លើ​ទីផ្សារ​ច្បាស់ការ យើង​នឹង​ដឹង​កាន់​តែ​ច្បាស់​នា​ថ្ងៃ​ទី ១៥ សីហា​បន្តបន្ទាប់​នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា