កុំ​ស្មាន! បុគ្គលិក Apple ចំណូល​ខ្ទង់​សែន​ដុល្លារ​មែន ប៉ុន្តែ​មិន​អាច​ចូល​ចុះ​តំបន់ Bay Area ឡើយ!

  • 2018-08-08 12:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​យក្ស​ក្នុង​តំបន់ Silicon Valley មាន​ដូច​ជា Apple, Google, Facebook ឬ Intel សុទ្ធ​សឹង​អាច​ទទួល​ប្រាក់​ឈ្នួល​ស្ថិត​ក្នុង​តួ​លេខ​ខ្ពស់​ធៀប​នឹង​បណ្តា​ក្រុមហ៊ុន​ដទៃ។ ប៉ុន្តែ​តាម​ការ​ចុះ​ស្រាវជ្រាវ​ភាគ​ច្រើន​នៃ​បុគ្គលិក​ក្រុមហ៊ុន​របស់​លោក Tim Cook ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ថ្លៃ​ទិញ​គេហដ្ឋាន​រស់​នៅ​ក្នុង​តំបន់ San Francisco Bay Area នោះ​ឡើយ។

ផ្អែក​តាម​លទ្ធផល​ចុះ​ផ្សាយ​លើ​គេហទំព័រ SiliconValley.com ទិន្នន័យ​សម្រង់​ចេញ​ពី​ការ​ឆ្លើយតប​របស់​បុគ្គល​ប្រមាណ ២ ៣០០ នាក់ ដោយ​ក្នុង​នោះ​មាន​ប្រមាណ ៦៣ ភាគរយ​នៃ​បុគ្គលិក​របស់ Apple ប្រាប់​ថា​មិន​មាន​លទ្ធភាព​ទិញ​ផ្ទះ​ក្នុង​តំបន់ Bay Area ឡើយ ពោល​មក​ពី​កត្តា​តម្លៃ​ផ្ទះ​នៅ​ទី​នោះ​ខ្ពស់​ជ្រុល ថ្វី​បើ​ចំណូល​ក្នុង​មួយ​ឆ្នាំ​របស់​ពួក​គេ​រក​បាន​ខ្ទង់​សែន​ដុល្លារ​ក្តី។

ប្រភព​ពី Zillow ឲ្យ​ដឹងថា ​តម្លៃ​ផ្ទះ​នៅ​តំបន់ San Francisco, Marin និង Almeda ជា​មធ្យម​ថ្លៃ​ក្បែរ ៩៤៧ ០០០ ដុល្លារ ខណៈ​នៅ​ San Francisco ខ្ពស់​បំផុត​មាន​ដល់ ១,៣៦ លាន​ដុល្លារ។ ស្រប​ពេល​ប្រាក់​ចំណូល​របស់​បុគ្គលិក Apple ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី Indeed ក្នុង​មួយ​ឆ្នាំ​សម្រាប់​តំណែង​អ្នក​គ្រប់គ្រង​វិស្វកម្ម Software បាន ១៨៦ ០៤៩ ដុល្លារ ផ្នែក​វិស្វកម្ម Software ជាន់​ខ្ពស់​បាន ១៦៤ ០៤៦ ដុល្លារ ធៀប​នឹង​វិស្វកម្ម Hardware បាន ១៤៩ ១០៩ ដុល្លារ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា