Real Madrid ទិញ​បាន Courtois តែ​មាន​លក្ខខណ្ឌ​ផ្ទេរពិសេស​មួយ​ក្នុង​នោះ

  • 2018-08-09 02:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​ប្រកាស​ ពួក​គេ​​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ Real Madrid​ ក្នុង​ផ្ទេរ​អ្នក​ចាំ​ទី​ដៃ​ស្វិត​ Thibaut Courtois ហើយ។

Courtois​ នឹង​ចុះ​កុងត្រា​រយៈពេល​៦​ឆ្នាំ​នៅ​កីឡដ្ឋាន Bernabeu ក្រោយ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​។ ខ្សែ​បម្រើ​ក្រូអាត Mateo Kovacic នឹង​មក​ចូល​រួម​ជាមួយ​តោ​ខៀវ​ក្នុង​កិច្ចសន្យា​ខ្ចី​ជើង ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ទេរ​របស់ Courtois រវាង Chelsea និង Madrid ដែរ។

អ្នក​ចាទី​វ័យ​២៦​ឆ្នាំ​នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មុន​ពេល​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ Bernabeu។ សម្រាប់​តម្លៃ​ខ្លួន​ក្លឹប​ទាំង​ពីរ​មិន​បង្ហាញ តែ​តាម​ប្រភព​ផ្សេង​ៗ​ការ​ផ្ទេរ​នេះ​ Courtois មាន​តម្លៃ​ខ្លួន​៣៥​លាន​ផោន។

ការ​សម្រេច​ចាកចេញ​របស់​អ្នក​ចាំទី​បែលហ្ស៊ិក​ដែល​ជា​ម្ចាស់​ស្រោម​ដៃ​មាស​នៅ World Cup ២០១៨ Chelsea បាន​ប្រកាស​ទិញ​យក​អ្នក​ចាំទី​អេស្ប៉ាញ Kepa Arrizabalaga វ័យ​២៣​ឆ្នាំ​​ពី​ក្លឹប​ Athletic Bilbao ក្នុង​តម្លៃ​​កំណត់ត្រា​អ្នក​ចាំ​ទី​ថ្លៃ​ជាង​គេ​៧១លាន​ផោន មក​ជំនួស​វិញ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ