ត្រៀមខ្លួន! អាចម៍ផ្កាយច្រើនបំផុតប្រចាំឆ្នាំ នឹងធ្លាក់នាចុងសប្ដាហ៍នេះ

  • 2018-08-09 07:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចម៍ផ្កាយ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា Perseids ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ក្នុង​លំហ​អាកាស ហើយ​ប្រជាជន​ក្នុង​ប្រទេស​ជា​ច្រើន នឹង​អាច​មើល​ឃើញ​នា​ចុង​សប្ដាហ៍​នេះ។

យោង​តាម​អ្នក​ជំនាញ​អាចម៍​ផ្កាយ​របស់​អង្គការ NASA លោក Bill Cooke ឲ្យ​ដឹង​ថា​នេះ​ប្រហែល​អាច​ជា​អាចម៍ផ្កាយ​ធ្លាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨។ អំឡុង​ពេល​នោះ គ្រប់​គ្នា​អាច​នឹង​ឃើញ​អាចម៍​ផ្កាយ​ធ្លាក់​ចន្លោះ​ពី ៦០ ទៅ ៧០​ដុំ​ក្នុង​មួយ​ម៉ោង។ ប្រភព​ដដែល​បន្ដ​ថា ព្រឹត្តិការណ៍​នេះ នឹង​អាច​មើល​ឃើញ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ១២ ឈាន​ចូល​ថ្ងៃ​ទី ១៣​សីហា​។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៦ ធ្លាប់​មាន​អាចម៍​ផ្កាយ​ធ្លាក់​ច្រើន​ជាង​ឆ្នាំ ២០១៨​នេះ ដោយ​កាល​នោះ​មាន​អាចម៍​ផ្កាយ​ធ្លាក់​ចន្លោះ​ពី ១៥០ ទៅ ២០០ ដុំ​ឯ​ណោះ​ក្នុង​មួយ​ម៉ោង៕

ប្រភព៖ Space   ប្រែសម្រួល ៖ រ័ត្ន