ឈប់បានឈប់ទៅ! ការប្រើ​ទូរសព្ទ​ពេល​បើកបរ​ គ្រោះថ្នាក់ខ្លាំង

  • 2018-08-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកម្មភាព​អ្នក​បើកបរ​មាន​គ្រប់​បែប​យ៉ាង​លើ​ដង​ផ្លូវ​ តាម​វិធី​រៀងខ្លួន​ ដើម្បី​បន្ធូរ​ភាព​តានតឹង​អំឡុង​ពេល​ធ្វើ​ដំណើរ​។ ចំណែក​ការប្រើ​ទូរសព្ទ​ពេល​បើកបរ​ក៏ស្ថិតក្នុងចំណោមនោះដែរ តើ​ការ​កាន់​ទូរសព្ទ​ប្រើ​ ពិត​ជា​បង្ក​គ្រោះថ្នាក់​ខ្លាំងដែរ​ ឬ​ទេ​?

ការ​សិក្សា​ជាច្រើន​លើ​ពិភពលោក​ សុទ្ធ​សឹង​តែ​យល់ស្រប​ថា​ ការ​ប្រើ​ទូរសព្ទ​ អំឡុង​ពេល​បើកបរ​ ពិត​ជា​មាន​គ្រោះថ្នាក់​ ទាំង​ខ្លួន​ឯង​ និង​អ្នក​ដទៃ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​ ការ​ជជែក​កម្សាន្ត​ពេលបើកបរត្រឹម​ ៥០ នាទី​ក្នុង​មួយ​ខែ​ បង្កើន​លទ្ធភាព​គ្រោះថ្នាក់​ (បុក​ប៉ះ​ទង្គិច​) ដល់​ទៅ​ ៥ ដង​ឯណោះ​។

ការ​វាយ​អក្សរ​ ផ្ញើ​សារ​ ខណៈ​ពេល​កំពុង​បើកបរ​ ក្លាយ​ជា​បញ្ហា​ចម្បង​​ជាពិសេស​ក្រុម​យុវវ័យ​។ តាមទិន្នន័យបង្ហាញ​ថា អ្នក​បើកបរ​ប្រើ​ទូរសព្ទ​ ធ្វើឲ្យ​លទ្ធភាព​ផ្តោតអារម្មណ៍ធ្លាក់ចុះ មើល​ឧបសគ្គ​ខាងមុខ​ ងាយ​នឹង​រេ​ចង្កូត​ និង​មានប្រតិកម្មយឺតជាងអ្នកមិនប្រើទូរសព្ទ បើ​ករណី​ពេល​មាន​គ្រោះថ្នាក់​។

បើ​ផ្លូវ​មាន​ការ​ពិបាក​បើកបរ​ ទាមទារ​ការ​គ្រប់គ្រង​ចង្កូត​ឲ្យបានល្អ។ ចំណែក​​ការ​សន្ទនា​ តម្រូវ​មាន​ការ​គិត​ច្រើន​ដូចគ្នា។ សកម្មភាព​ទាំងពីរ​នេះ​ តម្រូវ​ឲ្យ​មាន​ការ​ផ្ដោត​អារម្មណ៍​គិត​ខ្លាំង អ្នកមិន​អាច​ផ្ចង់​អារម្មណ៍​លើ​រឿង​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ទេ​ ដូចនេះ កម្រិត​ហានិភ័យ​ក៏​ខ្ពស់តាម​នោះដែរ​។ អីចឹងហើយ ទើប​អ្នកជំនាញណែនាំមិនឲ្យប្រើទូរសព្ទពេលបើកបរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theconversation.com

អត្ថបទ៖ ប៊ុនធឿន