ក្លឹបនៅ Premier League ដោះដូរកីឡាករព្រោងព្រាត តែ Spurs ទិញក៏គ្មានលក់ក៏គ្មាន
- 2018-08-10 02:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបនៅ Premier League ដោះដូរកីឡាករព្រោងព្រាត តែ Spurs ទិញក៏គ្មានលក់ក៏គ្មាន
ចន្លោះមិនឃើញ
ក្លឹបទាំង១៩ក្នុង Premier League ដុតដៃដុតជើងដោះដូរកីឡាករព្រោងព្រាតដើម្បីបន្ថែមនូវអ្វីដែលក្លឹបខ្វះខាតដើម្បីត្រៀមរដូវកាលថ្មី។ ដោយឡែកខុសគេតែ Spurs មិនបានទិញនិងលក់កីឡាករខ្លួនសូម្បីតែម្នាក់ចេញពីក្លឹប ខណៈទីផ្សារដោះដូរកីឡាករបានបិទទៅហើយយប់មិញ។
ទាក់ទិននឹងរឿងខាងលើលោក Mauricio Pochettinoដែលជាគ្រូរបស់ Spurs បានចេញបកស្រាយថា Tottenham បានសម្រេចគោលបំណងដែលគេចង់បាន និងធ្វើការយ៉ាងល្អដោយរក្សាកីឡាករល្អៗខ្លួនបានទាំងអស់ក្នុងរដូវកាលទីផ្សារដោះដូរនេះ។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនខាងលើបន្តថា៖ "ខ្ញុំមិនព្រួយបារម្ភ និងមិនក្រៀមក្រំអ្វីទេ ខ្ញុំសប្បាយចិត្តខ្លាំងទៅវិញទេ។ ពួកយើងមានក្រុមកីឡាករល្អមួយស្រាប់ទៅហើយ ដូច្នេះវាពិតជាមិនងាយស្រួលទេក្នុងការបន្ថែមកីឡាករ។ ជាការពិត ពួកយើងមិនបានលក់កីឡាករសូម្បីម្នាក់ ជាមួយកីឡាករក្នុងក្រុម២៥ម្នាក់ វាពិតជាពិបាកថែមអ្នកផ្សេងណាស់។ គោលដៅរបស់ពួកយើងនៅតែចង់ឡើងកម្រិតស្មើ Real Madrid ឬ Manchester United ឬ Manchester City”។
Pochettino បន្តទៀតថា ត្បិតមិនអាចនាំចូលកីឡាករថ្មី តែក្លឹបក៏មិនបាត់បង់កីឡាករល្អផ្សេងទៀតដែរ។ លោកគិតថាជារឿងល្អ ដែលក្លឹបទុកកីឡាករល្អទាំងអស់និងអ្នកចាត់ការ៕