ក្រោយប្រកាសឈប់ផលិតរឿងឥឡូវ ចាន់ណា រ៉ូណាន់ ត្រៀមចេញស្នាដៃថ្មីនៅថ្ងៃស្អែកនេះ

  • 2018-08-10 08:54:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

ផលិតករ​វ័យ​ក្មេង​ ចាន់ណា រ៉ូណាន់ ម្ចាស់​ផលិតកម្ម ឥន្ទ្រានិម្មិត បន្ទាប់​ពី​​ប្រកាស​ថា​ឈប់​​ផលិត​ភាព​យន្ត​​អស់​មួយ​រយៈ​​មក​ ឥឡូវត្រៀម​​បញ្ចេញ​ស្នាដៃ​ថ្មី​មួយ​ទៀត​ហើយ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​ជា​ស្នាដៃនិពន្ធ​និង​ដឹក​នាំ​រឿង​ដោយរូប​លោក​ផ្ទាល់​​តែ​ម្ដង​នឹង​ធ្វើ​ពិធី​ក្រុង​ពាលី​​ចេញ​ថត​នៅ​ថ្ងៃស្អែក​នេះ​។

ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​កុន​សារ​ជា​ថ្មី​នេះ​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​ sabay ថា​មាន​ហេតុ​ផល​២ ដោយ​ទី១​លោក​ ស្រលាញ់​វីស័យ​ភាពយន្តនេះ​ខ្លាំង​ណាស់ ហើយ​មិនដែល​​មាន​ចិត្ត​ចង់​បោះ​បង់​ម្តង​ណា​ទេ​ចំណែក​ឯ​ទី ២វិញ​​ចង់​ជួយ​លើក​​ស្ទួយ​វិស័យ​ភាព​យន្ត​ខ្មែរ​​ តាម​រយៈ​រឿង​ថ្មី​ដែល​លោក បាន​និពន្ធ​​ត្រៀម​នឹង​ក្រុង​ពាលី​នៅ​ថ្ងៃ​ស្អែក​នេះ។

លោក​ថា៖"​រឿង​ថ្មី​​​ខ្ញុំ​បាន​ចាប់​ដៃគូ​ជាមួយ​ផលិតកម្ម​ LD ហើយ​ពួក​យើង​​បាន​ចំណាយ​ដើម​ទុន​​ម្នាក់​ ៥០ភាគ​រយ​ក្នុង​ការ​ផលិត​។រឿង​ថ្មី​នេះ​ខ្ញុំ​សុំ​​លាក់​ចំណង​ជើង​សិន​ ព្រោះ​ចង់​បង្ហាញ​មហា​ជន​ក័​ដូច​ជា​ពុក​ម៉ែ​បង​ប្អូន​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ស្អែក​វិញ​ចំពោះ​ស្នា​ដៃ​​ថ្មី​មួយ​នេះ"។

រីឯតួសម្តែង​ក្នុង​រឿង​មាន​ដូចជា៖ លោក ទ្រី តារាវុធ, កញ្ញា​សួង​ស៊ី​ធឿន,​លោក​ភី​ម៉ៃ​, តារា​កំប្លែងយេ​យេ, លោក​សា​តាន់, លោក​ដូ​រីកូ និង​តារា​កិត្តយស​ជាច្រើន​រូបទៀត៕

តើជាពិតរឺយ៉ាងមើលរូបភាេះខាងក្រោម៖

សម្ភាសន៍ និង​ ផ្តល់សិទ្ធរូបភាពដោយ៖ លោក​ចាន់ណា រ៉ូណាន

អត្ថបទ៖ សិរីរត្នន៍