ហេតុផល ទូរសព្ទម៉ូដែលថ្មីៗ មិនអាចដោះគ្របក្រោយមើលថ្មបាន
- 2018-08-11 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ទូរសព្ទម៉ូដែលថ្មីៗ មិនអាចដោះគ្របក្រោយមើលថ្មបាន
ចន្លោះមិនឃើញ
មានការស្នើសុំច្រើន ចង់ឲ្យ Apple បង្កើត iPhone អាចដោះគ្របក្រោយបាន ងាយស្រួលផ្លាស់ប្ដូរថ្ម ពេលមានតម្រូវការ តែនេះ ប្រហែលមិនអាចកើតឡើងនោះទេ ដោយសារតាំងពីដើមមក iPhone គឺបែបនេះ។ ថ្មបិទជាប់ក្នុង iPhone បើចង់ផ្លាស់ប្ដូរ ដល់តែទៅជួបជាង ឬមានឧបករណ៍ដោះខ្លួនឯង។
ត្បិតថាទូរសព្ទប្រើ Android ជាច្រើន អាចដោះគ្របក្រោយបាន តែអាចក្រឡេកមើលម៉ូដែលបច្ចុប្បន្នបាន កម្រមានណាស់ ភាគច្រើនបិទជិតតែម្ដង។
ការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងចាស់ និងថ្មី ក្នុងការបិទគ្របក្រោយជិត មិនអាចងាយស្រួលដោះដូរថ្ម មានហេតុផលមួយចំនួន៖
មនុស្សមួយចំនួនចង់បានគ្របក្រោយអាចងាយស្រួលផ្លាស់ប្ដូរថ្មខ្លួនឯង ក្នុងករណី ថ្មខូចគុណភាព ឬមានថ្មសាគួរដោះដូរភ្លាមៗ។ តែនេះប្រហែលនឹងប្រើការរចនា ឬបច្ចេកវិទ្យាចាស់ មានតួទូរសព្ទក្រាស់ ហើយថ្មក៏ប្រហែលពិបាកបង្កើនកម្រិតផ្ទុកថាមពលផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ