ចាក់ដោតណាស់! បុរសពោះម៉ាយ តែងខ្លួនជាស្រី ចូលរួមទិវាម្តាយជាមួយកូន (វីដេអូ)

  • 2018-08-11 02:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស​ថៃ មាន​ការ​ភ្ញាក់ផ្អើល និង​រំជួលចិត្ត​យ៉ាង​ខ្លាំង ចំពោះ​បុរស​ពោះម៉ាយ​ម្នាក់ ដែល​បាន​ស្លៀក​រ៉ូប​ចូល​រួម​ទិវា​ម្តាយ​ជាមួយ​កូន​ប្រុស ២នាក់ នៅ​ឯ​សាលារៀន​របស់​ពួក​គេ។

ទិវា​ម្តាយ​នៅ​ក្នុង​ប្រទេស​ថៃ (Thai Mother’s Day) នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី១២ ខែ​សីហា ឆ្នាំ២០១៨ ខណៈ​សាលារៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស បាន​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ ដើម្បី​ឲ្យ​សិស្ស​យក​ផ្កា​ជូន​ម្តាយ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់ និង​ការ​ដឹង​គុណ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ។

ជាមួយ​គ្នា​នេះ លោក Chatchai Parn-uthai ដែល​ជា​បុរស​ពោះម៉ាយ បាន​តែង​ខ្លួន​ជា​ស្រី ដើម្បី​ចូល​រួម​ពិធី​នោះ នៅ​ឯ​សាលារៀន Wat Trai Rattanaram Charity School ក្នុង​ខេត្ត Kanchanaburi។

មិន​តែ​ប៉ុណ្ណោះ លោក Chatchai ថែម​ទាំង​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា «ខ្ញុំ​ជា​បុរស​ពោះម៉ាយ​កូន​ពីរ។ ខ្ញុំ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី