Acleda Cup ៖ ស្ទឺង​មាន​ជ័យ ខេត្ត​កណ្ដាល ការិយាល័យ​កណ្ដាល ឃ និង ខ ​បាន​៣​ពិន្ទុ​ដូច​គ្នា

  • 2018-08-11 06:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ការិយាល័យ​កណ្ដាល ឃ ការិយាល័យ​កណ្ដាល ខ ក្រុម​បាល់ទាត់​ស្ទឹង​មាន​ជ័យ និង​ក្រុម​បាល់ទាត់​សាខា​ខេត្ត​កណ្ដាល​សុទ្ធតែ​យក​បាន ៣ ពិន្ទុ​ដូច​គ្នា​នៅ​សប្ដាហ៍​នេះ​។

នៅ​ទីលាន​ស្កាយ​សមុទ្រ​ក្រុម​បាល់ទាត់​ការិយាល័យ​កណ្ដាល ឃ យក​ឈ្នះ​ទៅ​លើ​បាទី​ ៤-០ ដែល​៤​ក្រុម​របស់​នេះ​រក​បាន​ដោយ​កីឡាករ ឡឹក សុចិត្រា តែ​ម្នាក់​ឯង​។ ពីរ​ក្រុម​នេះ​មក​ពី​ពូល D ដែល​ក្រុម​ការិយាល័យ​កណ្ដាល​ឃ​ឈ្នះ​ទាំង ៤ ប្រកួត​ក្នុង​ចំណោម ៤ ប្រកួត។ ចំណែក​ក្រុម​សាខា​ស្រុក​បាទី​វិញ​៥​ប្រកួត​​របស់​គេ​ឈ្នះ​៣​ចាញ់​២។

​មួយ​គូ​ទៀត​នៅ​ទីលាន​នេះ​ដដែល​គឺ​ក្រុម​ការិយាល័យ​កណ្ដាល​ ខ យក​ឈ្នះ​ទៅ​លើ​ក្រុម​​ព្រែកព្នៅ​៣-១ ដែល​៣​គ្រាប់​របស់​ការិយាល័យ​កណ្ដាល ខ រក​បាន​ដោយ​កីឡាករ វៃ វុទ្ធី ១ គ្រាប់​និង យ៉ង់ វណ្ណ​រ៉ា ២ គ្រាប់​។ ស្រប​ពេល​១​គ្រាប់​របស់​ព្រែកព្នៅ​​រក​បាន​ដោយ​កីឡាករ​ ឡាយ យ៉ាម៉ាឡា។ ក្រុម​ទាំង​ពីរ​មក​ពី​ពូល​ C ដែល​ក្រុម​សាខា​​កណ្ដាល​ ខ ប្រកួត​ចំនួន ៥​លើក​ឈ្នះ​៤ ចាញ់១ និង​ក្រុម​​ព្រែកព្នៅ​ចាញ់​៤​ឈ្នះ​១ ក្នុង​ចំណោម​៥​លើក។

ខណៈ​នៅ​ទី​លាន​វេស្ទើន​វិញ​ក្រុមបាល់ទាត់ សាខា​ទួល​​គោក​ ចាញ់​​ក្រុម​ស្ទឹង​មាន​ជ័យ​១-៣​ ដែល​១​​គ្រាប់​របស់​ទូល​គោក​រក​បាន​ដោយ​កីឡាករ ស្វាយ​ សម្បត្តិ​ ​និង​៣​គ្រាប់​របស់​ស្ទឹង​មាន​ជ័យ​រក​បាន​ដោយ​កីឡាករ​ ភឿក សំបូរ ២ គ្រាប់​​ ព្រម​​ទាំង កន សុភ័ក្រ្ត ១​គ្រាប់​។ ក្រុម​ទាំង​ពីរ​មក​ពី​ពូល​C ដែល​ក្រុម​ទួល​គោក​ប្រកួត​បាន​ចំនួន ៥​លើក​ឈ្នះ​២ ចាញ់​៣ ស្រប​ពេល​​ក្រុម​ស្ទឹង​មាន​ជ័យ​ប្រកួត​បាន​ចំនួន ៥ លើក​ដូច​គ្នា​ឈ្នះ​៤​ចាញ់​១​។

​គូ​ទី​២​នៅ​ទីលាន​នេះ​ដដែល​ ក្រុម​បាល់ទាត់​សាខា​ខេត្ត​កណ្ដាល​យក​ឈ្នះ​ក្រុម​ ពាម​រក៍​ ៤-១ ដែល​៤​គ្រាប់​របស់​សាខា​ខេត្ត​កណ្ដាល​រក​បាន​ដោយ​កីឡាករ​ ម៉ី មករា ១ គ្រាប់​ ផា រិទ្ធី ១ គ្រាប់ និង​តុប នីរ័ត្ន ២ គ្រាប់​។ រីឯ​១​គ្រាប់​របស់​ពាម​រក៍​រក​បាន​ដោយ​កីឡាករ​ ស៊ុន កុសល។ ក្រុម​ទាំង​ពីរ​មក​ពី​ពូល D ដែល​ក្រុម​សាខា​ខេត្ត​កណ្ដាល​ប្រកួត​៤​លើក​ឈ្នះ​២​ចាញ់​២​ ស្រប​ពេល​ក្រុម​ពាម​រក៍​ប្រកួត​៥​លើក​ឈ្នះ​១​ចាញ់​៤៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​