ទឹកជំនន់ហក់ឡើងខ្លាំង បណ្ដាលឲ្យបិទផ្លូវជាតិ ឆ្ពោះទៅខេត្តក្រចេះ
- សៅរ៍, 11 សីហា 2018 07:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់ហក់ឡើងខ្លាំង បណ្ដាលឲ្យបិទផ្លូវជាតិ ឆ្ពោះទៅខេត្តក្រចេះ
ចន្លោះមិនឃើញ
ស្ថានភាពទឹកទន្លេមេគង្គត្រង់ចំណុចកំណាត់ផ្លួវជាតិលេខ ៧៣ (ឆ្លូង-ក្រចេះ) កម្ពស់ទឹកបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ឈានដល់កម្រិតប្រកាសអាសន្ន ដោយទឹកបានជន់ឡើងប្រៀបទ្រូងផ្លូវ អាចបណ្ដាលឲ្យស្រុតតួផ្លួវ ស្រុតចិញ្ចើម ក្បាលស្ពាន និងលូទទឹងផ្លូវផងដែរ។
ជាមួយគ្នានេះ ដើម្បីការពារសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ និងការពារកុំឲ្យផ្លូវខូចខាតធ្ងន់ធ្ងរ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ជាពិសេស រថយន្តធុនធំផ្ទុកទម្ងន់លើសពី ១០តោន សូមផ្អាកធ្វើដំណើរបណ្ដោះអាសន្ន ចាប់ពីថ្ងៃសៅរ៍ ទី១១ សីហា រហូតដល់ស្ថានភាពប្រសើរឡើងវិញ។