កូរ៉េខាងជើង ទាត់ចោលសំណើអាមេរិក រឿងដក​នុយក្លេអ៊ែរ​​

  • 2018-08-12 02:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក បាន​ដាក់​សំណើ​ម្ដង​ហើយ​ម្ដង​ទៀត ទៅ​កាន់​កូរ៉េខាងជើង ដើម្បី​ជំរុញ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ។ ក៏​ប៉ុន្តែ​សំណើ​ទាំងអស់ ត្រូវ​បាន​ច្រានចោល​ដោយ​ក្រុង​ព្យុងយ៉ាង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ CNN កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ដកស្រង់​សម្ដី​​មន្ត្រី​ការ​ទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ។

ប្រភព​បាន​និយាយ​ថា សហរដ្ឋអាមេរិក បាន​ធ្វើការ​ដាក់ "សំណើ​ជាក់លាក់​ដើម្បី​ចាប់ផ្ដើម និង​ដំណើរការ​នៃ​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ" រួម​ទាំង​ពេលវេលា​នៃ​ការ​រំសាយ​ទាំងស្រុង​ផងដែរ​។

CNN បាន​បន្ថែម​ថា ការ​មិន​គោរព​ពាក្យ​សន្យា​ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពី​ជំនួប​កំពូល​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នា​ខែ​មិថុនា​កន្លង​ទៅ របស់​មេដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុងអ៊ុន បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់​ក្នុង​សភាព​ដាច់​ចេញ​ពី​គ្នា​៕

ចុចអាន ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ

អត្ថបទថ្មី