ដឹងអត់ ការបោះឆ្នោតនៅកូរ៉េខាងជើង ប្រព្រឹត្តិទៅដូចម្តេចខ្លះ?
- 2018-07-27 07:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ការបោះឆ្នោតនៅកូរ៉េខាងជើង ប្រព្រឹត្តិទៅដូចម្តេចខ្លះ?
ចន្លោះមិនឃើញ
ការបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានធ្វើឡើងជារៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង សម្រាប់សភាប្រជាជនជាន់ខ្ពស់ (Supreme People's Assembly) និង រៀងរាល់ ៤ឆ្នាំម្តង សម្រាប់សភាប្រជាជនក្នុងតំបន់ (Local People's Assemblies)។
ទោះបីជាយ៉ាងណា ការបោះឆ្នោតនោះហាក់បីដូចជាស្ថិតនៅឆ្ងាយពីប្រជាធិបតេយ្យ។ បើទោះបីជា ៩៩,៧ភាគរយនៃអ្នកបោះឆ្នោតបានចូលរួមក្នុងការបោះឆ្នោតក្នុងស្រុក ប៉ុន្តែប្រជាពលរដ្ឋមិនមានជម្រើសច្រើនទេ នៅពេលត្រូវជ្រើសរើសយកនរណាដែលពួកគេគាំទ្រ។
បេក្ខជនដែលឈរឈ្មោះនៅលើសន្លឹកឆ្នោតទាំងអស់ ត្រូវបានជ្រើសរើសមុនរួចជាស្រេច ដោយគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។
ប្រអប់ដាច់ដោយឡែកមួយ មានវត្តមាននៅទីតាំងបោះឆ្នោត ដែលអ្នកបោះឆ្នោតអាចប្រើដើម្បីចុះឈ្មោះ បដិសេធបេក្ខជនដែលគណបក្សកាន់អំណាចបានជ្រើសរើស។ ទោះបីជាយ៉ាងណា បេក្ខជនដែលបានជ្រើសរើស សុទ្ធតែទទួលបានការបោះឆ្នោតឲ្យ ១០០ភាគរយ ពោលគឺគ្មាននរណាបោះឆ្នោតជំទាស់ ឬប្រសិនបើពួកគេជំទាស់ សន្លឹកឆ្នោតរបស់ពួកគេក៏មិនត្រូវបានរាប់ដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតចុងក្រោយបង្អស់របស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ លោក គីម ជុងអ៊ុន បន្ទាប់ពីការស្លាប់របស់លោក គីម ជុងអ៊ីល នៅក្នុងខែធ្នូ ឆ្នាំ២០១១៕
ខាងក្រោមនេះគឺជាលទ្ធផលសង្ខេប នៃការបោះឆ្នោតសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤៖
គណបក្ស Workers' Party of Korea ស្ថិតក្រោមការដឹកនាំរបស់ លោក គីម ជុងអ៊ុន ទទួលបានកៅអី ៦០៧ អាសនៈ
គណបក្ស Korean Social Democratic Party ទទួលបានកៅអី ៥០ អាសនៈ
គណបក្ស Chondoist Chongu Party ទទួលបានកៅអី ២២ អាសនៈ
គណបក្ស General Association of Korean Residents in Japan ទទួលបានកៅអី ៥ អាសនៈ
គណបក្ស Religious Associations ទទួលបានកៅអី ៣ អាសនៈ
ចុចអាន៖