បញ្ជាក់! Honda មក​ដឹក​នាំ​ជម្រើស​ជាតិ​កម្ពុជា ​មិន​យក​ប្រាក់​ខែ​ឡើយ

  • 2018-08-12 03:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហើយ ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព ​និង​ផ្លូវការ​នានា។

ការ​មក​ដឹក​នាំ​នេះ​ដែរ ​Honda ​មក​ក្នុង​នាម​ជា​អ្នក​ជួយ​ពិត​ប្រាកដ ​ដោយ​មិន​មាន​ប្រាក់​ខែ​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ​សហព័ន្ធ​នឹង​រ៉ាប់រង​ចំពោះ​ការ​ស្នាក់​នៅ ​ហូប​ចុក ​និង​សំបុត្រ​យន្ដហោះ ​នៅ​ពេល​ដែល​រូបគេ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ដើម្បីត្រៀមចូលលេងពានរង្វាន់ AFF Suzuki Cup។

មិន​ត្រឹម​តែ​មក​ជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ប៉ុណ្ណោះ Honda ​បាន​បញ្ជាក់​ទៀត​ថា​លោក​នឹង​ជួយ​ដល់​កម្ពុជា ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​កាន់​តែ​ស្គាល់​ច្បាស់​ថែម​ទៀត ថា​កម្ពុជា​ជា​ប្រទេស​ស្រស់ស្អាត ​និង​សំបូរ​ដោយ​កន្លែង​ទេសចរណ៍​នានា។ ការងារ​នេះ​ទៀត​សោត ​លោក Honda ​នឹង​ត្រូវ​រ៉ាប់រង​អំឡុង​ពេល​ដឹក​នាំ​ក្រុម​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ