ជើងឯកចាស់ Man City បើកឆាកស៊ីម្ចាស់ផ្ទះ Arsenal ផុយ
- 2018-08-12 22:10:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯកចាស់ Man City បើកឆាកស៊ីម្ចាស់ផ្ទះ Arsenal ផុយ
ចន្លោះមិនឃើញ
Manchester City បានបើកឆាកសប្ដាហ៍ដំបូងរបស់ខ្លួនដោយយកឈ្នះ Arsenal ដោយលទ្ធផល ២ទល់នឹង០ មិនឲ្យតដៃរួច។
បើមើលទៅលើស្ថិតិនៃការប្រកួតក្រុមភ្ញៀវមានទម្រង់លេងយ៉ាងល្អដោយមានការគ្រប់គ្រងបាល់៥៨% ទល់នឹង៤២% , ឱកាសស៊ុត១៧ ទល់នឹង៩ , ស៊ុតចំគោលដៅ៨ ទល់៣ ហើយបាល់ជ្រុងមានរហូតដល់ ៩ទល់នឹង២។
២គ្រាប់របស់ City ធ្វើបានដោយខ្សែបម្រើឆ្នើមទាំងពីរគឺ Sterling នៅនាទី១៧ និង Bernardo Silva នៅនាទី៦៤។ ជ័យជម្នះនេះធ្វើឲ្យក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃឈរលេខ៥ ចាញ់ចំនួនគ្រាប់ស៊ុតលេខ១ Liverpool ដែលយកឈ្នះ West Ham ចំនួន២គ្រាប់។
បើមើលទៅលើអតីតកាល Arsenal មានកំណត់ត្រាបើកការប្រកួតលីគមិនល្អសោះដោយ៩លើកចុងក្រោយស្មើ៣ ចាញ់៣ និងឈ្នះ៣៕