បងប្អូនកូរ៉េ គ្រោងបើកកិច្ចពិភាក្សាមុនជំនួបកំពូលលើកទី ២

  • 2018-08-13 01:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​មក​ពី​កូរ៉េខាង​ជើង និង​ខាង​ត្បូង បាន​រៀប​ចំ​កាល​បរិច្ឆេទ​រួម​គ្នា​ដើម្បី​បើក​កិច្ច​ពិភាក្សា​ថ្នាក់​ខ្ពស់នៅ​ថ្ងៃ​ចន្ទ​នេះ។

យោង​តាម​កាសែត​របស់​កូរ៉េខាង​ត្បូង​មួយ​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​អាច​នឹង​ជួប​ពិភាក្សា​​ដើម្បី​រៀប​ចំ​ជំនួប​កំពូល​ក្នុង​ទីក្រុង ព្យុង​យ៉ាង នា​ចុង​ខែ​នេះ។ នៅ​ក្នុង​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នៅ​តំបន់​គ្មាន​យោធា។ លើស​ពី​នេះ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ថា​នឹង​រៀប​ចំ​ជំនួប​ជា​លើក​ទី​ពីរ ប៉ុន្តែ​លើក​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទីក្រុង ព្យុងយ៉ាង​ប្រទេស​កូរ៉េខាង​ជើង។

គួរ​បញ្ជាក់​ថា ចំពោះ​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៃ​ជំនួប​កំពូល​លើក​ទី ២ នេះ នឹង​ត្រូវ​សម្រេច​ក្នុង​កិច្ច​ពិភាក្សា​រវាង​មន្ត្រី​ប្រទេស​កូរ៉េ​ទាំង​ពីរ​នៅ​ថ្ងៃ​ចន្ទ​នេះ៕

ចុចអាន ៖

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី