២០សន្លឹកដ៏កម្រ អ្នកលេងដាវសាមូរ៉ៃជប៉ុន ចុងក្រោយបង្អស់ពីបុរាណ
- 2018-08-13 03:20:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០សន្លឹកដ៏កម្រ អ្នកលេងដាវសាមូរ៉ៃជប៉ុន ចុងក្រោយបង្អស់ពីបុរាណ
ចន្លោះមិនឃើញ
អ្នកលេងដាវសាមូរ៉ៃជប៉ុន ត្រូវបានគេចាត់ទុកថាខុសច្បាប់ និងរំលាយចោលនៅឆ្នាំ១៨៦៨ បន្ទាប់ពីព្រឹត្តិការណ៍ Meiji Restoration ដែលជាទីបញ្ចប់នៃសក្ដិភូមិនៅជប៉ុន និងការចាប់ផ្ដើមសម័យទំនើប។
Meiji Restoration គឺជាព្រឹត្តិការណ៍មួយ ដែលស្ដារឡើងវិញនូវការគ្រប់គ្រងប្រទេសជប៉ុនក្នុងឆ្នាំ១៨៦៨ ក្រោមអំណាចអធិរាជ Meiji។ Meiji Restoration ឬ Meiji Ishin បានពន្លឿនការអនុវត្តឧស្សាហូបនីយកម្មនៅក្នុងប្រទេសជប៉ុន ដែលនាំឲ្យមានការបង្កើនអំណាចយោធា នៅឆ្នាំ១៩០៥ ក្រោមពាក្យស្លោកថា «លើកកម្ពស់ប្រទេសជាតិ ពង្រឹងកងទ័ព»។
ពួកអប្បជនាធិបតេយ្យ ដែលបានបង្កើតរដ្ឋាភិបាល ក្រោមការគ្រប់គ្រងរបស់អធិរាជជប៉ុន Meiji បានណែនាំវិធានការដំបូង ដើម្បីពង្រឹងអំណាចរបស់ពួកគេ ប្រឆាំងនឹងសំណល់នៃសម័យកាល Edo, Shogunate, Daimyo និងក្រុមសាមូរ៉ៃជប៉ុនផងដែរ។
នៅពេលនោះ ប្រជាជនសាមូរ៉ៃដ៏ល្បីល្បាញ ដែលមានចំនួន ១០% នៃប្រជាជនជប៉ុនសរុប បានបាត់បង់សិទ្ធិក្នុងការក្លាយជាកម្លាំងប្រដាប់អាវុធតែមួយគត់របស់ជាតិ ហើយនៅទីបំផុត សូម្បីតែសិទ្ធិក្នុងការកាន់ដាវនៅទីសាធារណៈក៏បាត់បង់ដែរ៕
ខាងក្រោមនេះគឺជារូបថតដ៏កម្រទាំង២០សន្លឹក ដែលបង្ហាញពីអ្នកលេងដាវសាមូរ៉ៃជប៉ុនចុងក្រោយបង្អស់ពីបុរាណ៖
ចុចអាន៖