ត្រឹមជាង១ខែប៉ុណ្ណោះ កូនស្រី គង់ ចាន់ស្រី​មុំ​ នាំ​សំណាង​ផ្ទួនៗ

  • 2018-08-13 07:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ជាង១ខែ​ប៉ុណ្ណោះ កូន​ស្រី តារា​សម្ដែង ​គង់ ចាស់​ស្រីមុំ ហាក់​ដូច​នាំ​សំណាង​​ជូន​ម្ដាយឪពុក​ផ្ទួនៗ​តែ​ម្ដង។ ក្នុង​នោះនាងតូច គឹម សីហ៍មរកត ហៅម៉ូម៉ូ បាន​ទទួល​ថត​ស្ប៉ត​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​ក្រុម​ហ៊ុន​១​ ដោយទទួល​បាន​ថ្លៃ​ខ្លួន​១ម៉ឺន ហើយ​ម្សិល​មិញ​ម្ដាយ​ឪពុករកប្រាក់បាន​ជាង​៣ម៉ឺន​ដុល្លារ​ថែម​ទៀត។

ប្រាក់​ជាង​៣ម៉ឺន​ដុល្លារ ដែល​អ្នក​នាង​គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ទទួល​បាន​នោះ គឺ​អ្នក​ទាំង​ពីរ​បាន​លក់ franchise ហាង​ MOMO BY SREYMOM របស់​ខ្លួន​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​​​ថ្មី​១​ទៀត ដែល​​ហាង​នោះ បាន​បើក​សម្ពោធ​កាល​ពី​ម្សិល​មិញ​នៅ​ក្បែរ​ស្ពាន​ស្ទឹង​មាន​ជ័យ។ ក្នុង​ពិធី​សម្ពោធ​នោះ ​ទាំង​ពីរ​​មិន​សូវ​អញ្ជើញ​អ្នក​សិល្បៈ​ចូល​រួម​ច្រើន​ឡើយ ពោល​គឺ​ភាគ​ច្រើន​ជា​អ្នក​មិត្ត​ជិតស្និទ្ធ​នឹង​ដៃគូ​ជំនួញ​របស់​នាង​ប៉ុណ្ណោះ។

អ្នក​​នាង គង់ ចាន់ស្រីមុំ បាន​ឲ្យ​ដឹង​ថា ​ហាង​សាខា​ស្ទឹង​មាន​ជ័យ​ដែល នាង​បើក​សម្ពោធ​​នេះ គឺ​ជា​សាខា​ទី៧ របស់​នាង​ហើយ ដោយ​​​សាខា​ថ្មី​នេះ​​ទាំង​ផលិត​​​ក៏​ដូច​ជា​សេវាកម្ម​​​មិន​​ខុស​ពី​សាខា​​ផ្សេង​ទៀត​ឡើយ។ សាខា​ទាំង​អស់​នោះ នាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា​​សុទ្ធតែ​​បាន​​លក់ franchise ឲ្យ​​​គេ ​ដោយ​ក្នុង​១សាខា មិន​ក្រោម​ជាង​៣ម៉ឺន​ដុល្លារ​ឡើយ។

តារា​ស្រី​ល្បី​ខាង​ធ្វើ​ជំនួញ​នេះ​​លើក​ឡើង​ថា តាំង​ពី​កូន​នាង​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ កូន​១​នេះ​ហាក់​ដូច​ជា​នាំ​សំណាង​ឲ្យ​គ្រួសារ​ជា​បន្ត​បន្ទាប់ ហើយ​នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ តាម​ការ​បញ្ជាក់ គង់ ចាន់ ស្រីមុំ ​​ប្រហែល​ជា ត្រូវ​​​ផ្អាក​លក់ franchise ​សិន ដោយ​ទុក​​​ពេល​​ពង្រឹង​សាខា ទាំង​​អស់​ដែល​បានបើក​​រួច​ហើយ ឲ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ​សិន និង​ម្យ៉ាង​ទៀត​នាង​ចង់លក់​ដោយ​ខ្លួន​ឯង​តែ​ម្ដង៕

រូបភាព៖ ហ្វេសប៊ុក គង់ ចាន់ស្រីមុំ

អត្ថបទៈ ស៊ុនហួត