មកដឹង ការពិតគួរឲ្យភ្ញាក់ផ្អើលទាំង ១១ ពីសត្វដំរី មិនសូវមានអ្នកដឹង

  • 2018-08-13 07:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​គឺ​ជា​សត្វ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​ដែល​ស៊ី​រុក្ខជាតិ​ជា​អាហារ។ ទំហំ​ដ៏​ធំ​របស់​ពួកគេ បាន​ធានា​ដល់​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ​ក្នុង​ព្រៃ​ជាមួយ​សត្វ​កាច​សាហាវ​ជា​ច្រើន។ ទោះ​យ៉ាង​ណា​ក៏​ដោយ មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​ពី​សត្វ​ដំរី ដែល​មិន​សូវ​មាន​អ្នក​ដឹង។

ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជាការពិតគួរឲ្យភ្ញាក់ផ្អើលទាំង ១១ ពីសត្វដំរី ៖

១. សត្វ​ដំរី​ចូលចិត្ត​ប្រើប្រាស់​ភ្លុក​ម្ខាង​ដើម្បី​ប្រយុទ្ធ​ជា​ជាង​ភ្លុក​ម្ខាង​ទៀត ប្រៀប​ដូច​ជា​មនុស្ស​យើង​ចូលចិត្ត​ប្រើ​ដៃ​ស្ដាំ​ជាង​ដៃ​ឆ្វេង ឬ​ដៃ​ឆ្វេង​ជាង​ដៃ​ស្ដាំ​អ៊ីចឹង​ដែរ

២. ដំរី​ជា​សត្វ​ដែល​ពរ​ពោះ​យូរ​ជាង​គេ​បំផុត​ក្នុង​ចំណោម​សត្វ​ទាំង​អស់ ពោល​គឺ ២២​ខែ

៣. ពួកវា​ប្រើប្រាស់​ជើង​ដើម្បី​ស្ដាប់​សំឡេង តាម​រំ​ញ័រ​ក្រោម​ដី​ដែល​សត្វ​ដំរី​ផ្សេង​ទៀត​បញ្ជូន​សញ្ញា​មក​ឲ្យ

៤. ប្រមោយដំរី​មាន​សាច់ដុំ​រហូត​ដល់​ជាង ៤០ ០០០

៥. ដំរី​អាច​រស់​​ដល់​អាយុ​ជាង ៧០​ឆ្នាំ

៦. ដំរី​អាស៊ី មាន​ក្រចក​ជើង​ច្រើន​ជាង​ដំរី​អាហ្វ្រិក

៧. ដំរី​មាន​ជីពចរ​លោត​យឺត​បំផុត​ត្រឹម​តែ ២៧​ដង​ក្នុង​មួយ​នាទី ខណៈ​ជីពចរ​មនុស្ស​លោត ៨០ ដង​ក្នុង​មួយ​នាទី

៨. ដំរី​ជា​ថនិកសត្វ​តែ​មួយ​គត់​ដែលមិនអាចលោតបាន

៩. ស្បែកដំរីមានកម្រាស់ជាង ៣សង់ទីម៉ែត្រ

១០. ជាមធ្យម ដំរីចំណាយពេលស៊ីអាហារ ១៦​ម៉ោងក្នុងមួយថ្ងៃ

១១. ក្រៅពីអាហារ ដំរីផឹកទឹកចន្លោះពី ១១០ ទៅ ១៩០ លីត្រ​ក្នុង​មួយថ្ងៃ

ប្រភព៖ scoopwhoop   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី